យោងតាមរបាយការណ៍ពីក្លិប AC Milan បង្ហើបឱ្យដឹងថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានជាសះស្បើយពីការរងរបួសសាច់ដុំកំភួនជើងខាងស្តាំវិញហើយ ក្រោយសម្រាកព្យាបាលអស់រយៈពេលជាង២សប្តាហ៍មកនេះ។
ខ្សែប្រយុទ្ធរូបនេះ មិនត្រូវបានគេរំពឹងថានឹងអាចវិលត្រឡប់មកកាន់ទីលានវិញទាន់ពេលវេលាទេ សម្រាប់ការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ ប៉ុន្តែបញ្ហារបួសរបស់គេពេលនេះ បានធូរស្បើយហើយ ខណៈពេលដែលក្រុម Milan កំពុងត្រៀមជួបជាមួយ Juventus ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់ Coppa Italia នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ។ ដូច្នេះ មានន័យថា ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ នឹងអាចវិលត្រឡប់មកកាន់ទីលានវិញទាន់ពេលវេលា សម្រាប់ការប្រកួតខាងមុខ។
សម្រាប់រដូវកាលនេះ កីឡាករ Ibrahimovic រកគ្រាប់បាល់បញ្ចូលទីបាន៣គ្រាប់ ពីការបង្ហាញខ្លួនចំនួន៨ប្រកួតនៅក្នុងក្របខណ្ឌ Serie A៕
ប្រែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore