Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លក្ខខណ្ឌចំណូលរបស់Wemedia និង របៀបនៃការដាក់ស្នើរសុំ

អត្ថប្រយោជន៍នៃការក្លាយជាសមាជិកWemedia:

– ទទួលបានប្រជាប្រិយភាពខ្លាំងជាងអតិថិជនធម្មតា, ទាក់ទាញអ្នកគាំទ្រ

– មានឪកាសក្លាយជាសមាជិកwemediaកិច្ចសន្យារបស់TNAOT APP ,ផលប្រយោជន៍ទទួលបានដោយពឹងផ្អែកលើប្រជាប្រិយភាព

– មានឪកាសទទួលបានប្រាក់ចំនួន១០$ចំពោះការផុសខ្លឹមសារមានគុណភាព។

លក្ខខណ្ឌ៖

ខ្លឹមសារនៃការផុសជាកម្មសិទ្ធផ្ទាល់ខ្លួន:រាល់ការបង្ហោះមាន១០ផុសដែលមានអ្នកចូលទស្សនាចំនួន១៨០០ឡើង

ខ្លឹមសារនៃការផុសជាកម្មសិទ្ធអ្នកដទៃ​:រាល់ការបង្ហោះមាន៦០ផុសដែលមានអ្នកចូលមើលទស្សនាចំនួន១៨០០ឡើង

របៀបនែនាំសម្រាប់សមាជិក ​wemediaថ្មី

១.តើធ្វើដូចម្តេចដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយខ្លួនឯង?

· លក្ខខណ្ឌនៃការចូលរួម: អាចផលិតមាតិកាដែលមានគុណភាពខ្ពស់នៅក្នុងផ្នែកមួយដែលជាក់លាក់ គោលបំណងយ៉ាងមុតមាំសម្រាប់ការអនុវត្តនិងសមត្ថភាពច្នៃប្រឌិតជាបន្តបន្ទាប់។

ជំហានទី 1:ទាញយកAPP ចុចយកពាក្យ [របស់ខ្ញុំ]

ជំហានទី2:ជ្រើសរើសពាក្យ​ [ស្នើប្រព័ន្ធផ្សាយ]​ 

ជំហានទី3: អានខ្លឹមសារពាក់ព័ន្ធនិងប្រពន្ធ័ផ្សព្វផ្សាយ[អំពីWemedia]

-ចូលបំពេញពត័មាន [Wemedia] គឺយើងត្រូវសរសេរឈ្មោះនិងការណែនាំអំពី [Wemedia]​ បន្ទាប់មកចុចរក្សាទុក។  

ចូលបំពេញ ការផ្ទៀងផ្ទាត់ឈ្មោះពិត: បំពេញឈ្មោះ របស់អ្នកតាម ប្រភេទបណ្ណ័សម្គាស់ខ្លួន លេខបណ្ណ័សម្គាស់ខ្លួន និងបញ្ចូលរូបថតបណ្ណ័សម្គាស់ខ្លួនរបស់អ្នក បន្ទាប់មកចុចរក្សាទុក។

-ចូលបំពេញ​ ព័ត៌មានទំនាក់ទំនង ជ្រើសប្រទេស និងវាយលេខទូរសព្ទរបស់អ្នក​ បន្ទាប់មកចុចរក្សាទុក។ បញ្ជាក់៖ លេខទូរសព្ទមិនតម្រូវឲ្យបំពេញលេខ ០ ​នោះទេ។

ឧ:+855 12345678។

-ចូលបំពេញ​ ប្រវត្តិការងារ(ជ្រើសរើសបំពេញ)​:​ បំពេញតំណភ្ជាប់(link)ពីprofileបណ្ដាញសង្គមរបស់អ្នក(Facebook,Youtube)​ និងថតរូបភាពអត្ថបទដែលអ្នកពេញចិត្ត រួចបញ្ចូលរូបភាព​ បន្ទាប់មកចុចរក្សាទុក(បញ្ជាក់៖អ្នកអាចបញ្ចូលរូបភាពស្នាដៃដែលអ្នកបានបង្ហោះលើTNAOTបាន)។

– ចូលទៅបំពេញ អាជ្ញាបណ្ណ័អាជីវកម្ម:​បំពេញឈ្មោះអាជីវកម្ម លេខចុះឈ្មោះ និងរូបអាជ្ញាបណ្ណ័អាជីវកម្ម បន្ទាប់មកចុចរក្សាទុក។​​ បញ្ជាក់ (អ្នកអាចមិនជ្រើសរើសក៏បាន)

ជំហានចុងក្រោយ: ដាក់ការស្នើសុំរង់ចាំការត្រួតពិនិត្យជាការស្រេច។​​

2、របៀបធ្វើប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនឯង

ដំណើរការ៖ បង្ហោះស្នាដៃ–​ ស្នាដៃត្រូវបានត្រួតពិនិត្យ ត្រួតពិនិត្យបានជោគជ័យហើយធ្វើការកំណត់សម្គាល់–​ណែនាំទៅកាន់អ្នកប្រើប្រាស់–អ្នកប្រើប្រាស់ចូលចិត្ត–​ចំនួននៃការណែនាំទៅកាន់អ្នកប្រើប្រាស់កាន់តែច្រើនឡើង

1)ធ្វើដូចម្ដេចទើបអាចឲ្យស្នាដៃដែលបានបង្ហោះអាចឆ្លងផុតការត្រួតពិនិត្យហើយត្រូវបានកំណត់ សម្គាល់?

o    វីដេអូ,បណ្ដុំរូបភាពត្រូវតែមានប្រធានបទ ហើយខ្លឹមសារប្រធានបទត្រូវតែមានការពាក់ព័ន្ធជាមួយបណ្ដុំរូបភាពខ្លាំង

o    វីដេអូត្រូវតែលើសពី ៣០ វិនាទី ហើយវីដេអូនិងរូបភាពត្រូវតែច្បាស់។

o     ការបង្ហោះស្នាដៃមិនត្រូវមានលក្ខណៈអាសអាភាសហួសហេតុ អំពើហិង្សា បង្ហូរឈាមជាដើម។

2) វិធីធ្វើឲ្យអ្នកចូលចិត្តការបង្ហោះស្នាដៃកាន់តែច្រើន

ស្នាដៃដែលទទួលបានការចូលចិត្តពីអ្នកប្រើប្រាស់ទើបទទួលបានឱកាសណែនាំកាន់តែច្រើន

o     ចំណងជើងនិងរូបភាពល្អមិនថាអ្នកប្រើប្រាស់ចុចដើម្បីមើលខ្លឹមសារភាគច្រើនពឹងផ្អែកថាតើចំណងជើងនិងរូបភាពរបស់អ្នកអាចទាក់ទាញអ្នកប្រើប្រាស់បានដែរឬទេ?

o     ចំនួនការ​ចុច​ចូល​របស់អ្នកប្រើប្រាស់គ្រាន់​តែ​ជា​ជំហាន​ដំបូងប៉ុណ្ណោះ​​ គុណភាព​នៃ​អត្ថន័យ​ក្នុង​មាតិកាកំណត់​នូវ​អាត្រា​អានដល់ចប់​របស់​អ្នក​ប្រើប្រាស់ អាត្រានៃ​ការ​អានចប់​នេះ កាន់​តែ​ខ្ពស់​កាលណាចំនួន​នៃ​អ្នកមើលកាន់​តែ​ច្រើន ដូច្នេះ​ទើប​អាច​ទទួល​បាន​ការ​ជំរុញ​ឲ្យ​មើល​កាន់​តែ​ច្រើន។ ប្រសិន​បើចំនួន​នៃ​ការ​ចុច​ច្រើន ប៉ុន្ដែ​អាត្រានៃ​ការអានដល់​ចប់​ទាប នោះ​នឹង​បញ្ជាក់​ថា​ អត្ថន័យ​នៃ​មាតិកា​របស់​អ្នក​ខ្សោយ អាច​ជាប់​បាន​ត្រឹម​ចំណងជើងគ្មាន​អត្ថន័យ មាតិកា​បែបនេះនឹង​ឆាប់​ត្រូវ​បាន​រុញ​ចុះ​ក្រោម​បំផុត។

3) តើធ្វើដូចម្តេចដើម្បីទទួលបានអ្នកគាំទ្រកាន់តែច្រើន?

ស្នាដៃដែលបានបង្ហោះអាចមើលឃើញដោយអ្នកគាំទ្រ។ អ្នកគាំទ្រកាន់តែច្រើនការលាតត្រដាងស្នាដៃកាន់តែច្រើននិងមានប្រជាប្រិយភាពកាន់តែខ្ពស់និងងាយស្រួលណែនាំដល់អ្នកប្រើប្រាស់ផ្សេងទៀត។

o    ស្រប​ពេល​ដែល​អ្នក​ពឹង​ផ្អែកអ្នក​ប្រើប្រាស់​មាន​គុណភាព​ខ្ពស់មកទាក់ទាញ​អ្នក​ប្រើប្រាស់​ឯទៀត​មក​តាមដាន​អ្នក​កាន់តែ​ច្រើន អ្នក​ត្រូវ​តែ​រក្សា​អ្នក​គាំទ្រ​ទាំង​នោះ​ឲ្យ​បាន​ល្អ ពុំ​ដូច្នោះ​ទេ ការ​គាំ​ទ្រ​ទាំង​នោះ​នឹង​ត្រូវ​បាត់​បង់​ទៅ​វិញ។

o    ប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រកាន់តែច្រើនដូចជាការឆ្លើយតបទាន់ពេលនិងការចុចចូលចិត្តសាររបស់អ្នកគាំទ្រ។

o    ធ្វើអោយប្រសើរឡើងនូវស្នាដៃដែលមានគុណភាពខ្ពស់កាន់តែច្រើនសម្រាប់អ្នកគាំទ្រ។

o   រក្សាប្រភេទស្នាដៃព័ត៌មានរបស់ខ្លួន

o   ជួនកាលផ្តល់អត្ថប្រយោជន៍បន្តិចបន្តួចដល់អ្នកគាំទ្រ។

​​​​3, ធ្វើដូចម្ដេចដើម្បីទទួលបានចំនួនអ្នកប្រើប្រាស់ច្រើន

​​​​​​​​ ចំនួនអ្នកគាំទ្រលើសពី 1000+

–  ផ្សព្វផ្សាយ ១០​អត្ថបទ (ឬមាតិកា) ក្នុង​អំឡុង​ពេល​៣០ថ្ងៃ​ ចំនួន​នៃ​ការ​អានអាច​កំណត់​ដល់ ៧ម៉ឺន+ 

– 80% ត្រូវជាខ្លឹមសារដើម

– គ្រប់តាម​រាល់​៣​លក្ខខណ្ឌ ដែល​បាន​រៀបរាប់​ដូច​ខាង​លើ នឹង​មាន​សិទ្ធិ​ក្លាយ​ជាប្រព័ន្ធផ្សព្វផ្សាយរបស់​TNAOT និងជាប់​កិច្ច​សន្យា​របស់​ TNAOT ចាប់​ពី​ថ្ងៃចុះ​កិច្ច​សន្យា​ត​ទៅ អ្នក​នឹង​អាច​ទទួល​បាន​ផលប្រយោជន៍​ស្មើ​តម្លៃស្រប​ទៅ​តាមចំនួន​ចូល​អាន(ឬ​ចូល​មើល)នៃ​អត្ថបទ(ឬ​មាតិកា)​របស់​អ្នក។ ​

from: https://tnaot.com/km/m/detail/article/9582545