Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអាមេរិកប្រើវិធីណាក្នុងការបិទ WeChat និង Tik Tok?

តាមការផ្សាយរបស់ Reuters នាថ្ងៃទី១១ ខែសីហានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកបានគំរាមបិទកម្មវិធីលេងកម្សាន្ដជាលក្ខណៈវីដេអូ Tik Tok និងកម្មវិធីផ្ញើសារអេឡិចត្រូនិច WeChat ក្នុងមូលហេតុថាក្រុមហ៊ុនទាំងពីរនេះបានគំរាមកំហែងដល់សន្ដិសុខជាតិរបស់អាមេរិក ហើយនេះជាលើកទីមួយហើយដែលសហរដ្ឋអាមេរិកបិទកម្មវិធីទូរសព្ទដែលពេញនិយមប្រើប្រាស់ជាទូទៅ ។

តើអាមេរិកប្រើវិធានការណាដើម្បីបិទ WeChat និង Tik Tok?

ប្រហែលជារដ្ឋាភិបាលអាមេរិកដាក់បញ្ជាអោយក្រុមហ៊ុន Apple និង ក្រុមហ៊ុន Alphabet របស់ Google ធ្វើការទំលាក់ App ទាំងពីរនេះចេញពី App Store និង Google Play Store ។

អ្នកផ្ដល់ប្រភពព័ត៌មាន ២ នាក់បាននិយាយប្រាប់ Reuters ថា នាថ្ងៃដែលរដ្ឋាភិបាលឥណ្ឌាដាក់បញ្ជាបិទ App ចិនចំនួន ៥៩ ក្នុងនោះរួមមានទាំង WeChat និង Tik Tok ផងដែល ដោយរដ្ឋាភិបាលឥណ្ឌាបានតម្រូវអោយ App Store និង Google Play Store លុបកម្មវិធីទាំងនេះចេញពី Store របស់ពួកគេ ហើយ ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Alphabet របស់ Google គឺបានធ្វើតាមបញ្ជារបស់រដ្ឋាភិបាលឥណ្ឌាដោយពុំខាននោះឡើយ ។

តាំងពីក្រុមហ៊ុន Apple បានប្រកាសព័ត៌មានពាក់ព័ន្ធនៅឆ្នាំ២០១៨ តែខាងក្រុមហ៊ុនមិនដែលធ្លាប់និយាយពាក់ព័ន្ធការទទួលបញ្ជាពីរដ្ឋាភិបាលអាមេរិកដើម្បីទំលាក់ App ចេញនោះទេ ហើយនេះគឺជារឿងដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រនៅសហរដ្ឋអាមេរិកផងដែល។

ប្រហែលជាសហរដ្ឋអាមេរិកអាចនឹងប្រកាសបញ្ជាអោយ App ទាំង ២ នេះបញ្ឈប់ការផ្ដល់សេវាកម្មមកអាមេរិក បើពុំនោះទេនឹងអាចពាក់ព័ន្ធធ្ងន់ធ្ងរជាមួយនឹងច្បាប់ ។ 

តាមឲ្យដឹងថា App ចិនទាំងឡាយណាដែលត្រូវរដ្ឋាភិបាលឥណ្ឌាបិទ ពួកគេក៏បានទំលាក់ App របស់ខ្លួនចេញពី App Store និង Google Play Store ដោយខ្លួនឯង និងឆាប់រហ័សបំផុត ។

– ប្រសិនទូរសព្ទខ្ញុំបានតម្លើង WeChat និង Tik Tok តើវាអាចបន្ដប្រើប្រាស់បានឬទេ?

តាមពិតកម្មវិធីទាំងនេះនៅតែអាចប្រើប្រាស់បាន គ្រាន់តែរដ្ឋាភិបាលបានបិទការធ្វើបច្ចុប្បន្នភាព ហើយទប់ស្កាត់កំណែថ្មី និងការជួសជុលចម្លោះប្រហោងតែប៉ុណ្ណោះ ។

នាយកក្រុមហ៊ុន Synack គឺលោក Jay Kaplan ដែលទទួលខុសត្រូវបញ្ហាសុវត្ថិភាពអ៊ីនធើណេត ព្រមទាំងធ្លាប់បានទទួលមុខតំណែងកាន់កាប់ទីភ្នាក់ងារសន្តិសុខជាតិសន្ដិសុខអ៊ិនធើណែតបានបញ្ជាក់ថា ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Alphabet របស់ Google អាចនឹងប្រើបច្ចេកវិទ្យាគ្រប់គ្រងពីចម្ងាយដោយធ្វើឲ្យ App ទាំងនេះមិនអាចប្រើប្រាស់បានតែម្ដង ប៉ុន្ដែអ្នកជំនាញរូបនេះពុំអាចបញ្ជាក់បាននោះទេថាក្រុមហ៊ុនទាំងពីរនេះមានធ្វើទង្វើបែបនេះឬអត់ ។ រីឯខាង Apple និង Google បានបដិសេធមិនធ្វើអត្ថាធិប្បាយ ។

– User អាចទាញ App WeChat និង Tik Tok ពីប្រភពផ្សេងបានឬទេ?

តាមធម្មតាចំពោះអ្នកប្រើប្រាស់ទូរសព្ទប្រព័ន្ធ Android គឺអាចទាញ App ទាំងនេះបានតាមបណ្ដាញផ្សេងៗ ដើម្បីតម្លើងលើទូរសព្ទរបស់ខ្លួន ។

តែបើចំពោះទូរសព្ទ Apple ដែលប្រើប្រព័ន្ធ IOS គឺមានភាពពិបាកខ្លាំង ប៉ុន្ដែមិនមែនមិនអាចធ្វើការតម្លើង App ទាំងនេះពីប្រភពផ្សេងនោះទេ គ្រាន់តែពួកគាត់ត្រូវប្រឈមនឹងបញ្ហាសុវត្ថិភាព ដោយអាចនឹងឆ្លងមេរោគ្គក្នុងពេលតម្លើងក៏ថាមិនដល់ ។

– User សហរដ្ឋអាមេរិកនៅតែអាចប្រើប្រាស់ Web WeChat និង Tik Tok បានដែរឬទេ?

លោក Angelique Medina ដែលកាន់ផ្នែកផលិតផលរបស់ក្រុមហ៊ុន ThousandEyes ស៊ើបការណ៍នៃបណ្ដាញអ៊ីនធើណេតបាននិយាយថា ម៉ាស៊ីនបំរើសេវាកម្ម server មេនៅអាមេរិករបស់ AWS , Amazon ។ល។ រួមទាំង server បំរើការចែករំលែកទិន្នន័យរបស់ Akamai Technologies សុទ្ធតែត្រូវបានផ្អាកភ្ជាប់សេវាកម្មជាមួយ App ទាំងនេះ ហើយអ្នកប្រើប្រាស់នៅតែអាចភ្ជាប់ទៅកាន់ម៉ាស៊ីន server នៅក្រៅប្រទេសអាមេរិកបាន គ្រាន់តែល្បឿនយឺតខ្លាំង។

– តើ ISP អាចទប់ស្កាត់ User ភ្ជាប់ការប្រើប្រាស់ទៅកាន់ App ដែលឬទេ?

រដ្ឋាភិបាលប្រហែលនឹងអាចបញ្ជា ISP ទប់ស្កាត់ User អាមេរិកចូលទៅប្រើប្រាស់សេវាកម្ម App WeChat និង Tik Tok ព្រៀបដូចនឹងជញ្ជាំងការពាររបស់ប្រទេសចិនផងដែល ។ 

បើតាមការនិយាយប្រាប់ដោយអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនសុវត្ថិភាព Sophos ម្នាក់ឈ្មោះ Chester Wisniewski ថា ការដាក់បញ្ជាទៅ ISP នោះគឺជារឿងមួយពិបាកខ្លាំងណាស់ ព្រោះ ISP នៅអាមេរិកគឺមានច្រើនជាចិនដល់ទៅរាប់ពាន់ក្រុមហ៊ុន ហើយប្រហែលជាអាចជួបនឹងបញ្ហាលើតុលាការផង។

Reuters បានឃើញការជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌាថា ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណេតរបស់ឥណ្ឌាបានផ្ដាច់ការភ្ជាប់សេវាកម្មជាមួយ App ចិនទាំងអស់ដែលត្រូវបានទំលាក់ និងបីទទាំងនេះ ។ តែអ្នកជំនាញបានប្រាប់ថា អាមេរិកគឺមិនធ្លាប់ដាក់បញ្ជាអៅយ ISP ផ្ដាច់ការភ្ជាប់ទៅកាន់គេហទំព័រណាមួយឡើយ។

– ប្រើ VPN អាចបានទេ?

User សហរដ្ឋអាមេរិកប្រហែលជាអាចប្រើ VPN ក្នុងការគេចពីការទប់ស្កាត់ពីការហាមឃាត់របស់ ISP ព្រោះជនជាតិចិនក៏ប្រើវិធីនេះដើម្បីគេចពីការហាមឃាត់របស់ ISP ដើម្បីភ្ជាប់ទៅកាន់ Facebook ដូចគ្នាដែល ។

អ្នកជំនាញខាងអ៊ីនធើណេតបានប្រាប់ថា សហរដ្ឋអាមេរិកក៏អាចនឹងជួបនឹងបញ្ហានេះដូចគ្នា ព្រោះថាវាមានចម្លោះប្រហោងដូចតែគ្នានឹង។

from: https://tnaot.com/km/m/detail/article/9582368