យោងតាមសារព័ត៌មាន Sky នៅប្រទេសអ៊ីតាលីបានឱ្យដឹងថា ក្លិប AC Milan កំពុងតែពិភាក្សាគ្នាជុំវិញការនាំយកខ្សែបម្រើ Tiemoue Bakayoko របស់ក្រុមតោខៀវ Chelsea មកកាន់ទឹកដី San Siro ។
ក្លិប Milan ចង់ចុះហត្ថលេខាលើកីឡាករអន្តរជាតិបារាំងរូបនេះក្នុងកិច្ចព្រមព្រៀងក្នុងតម្លៃរហូតដល់ ៣លានផោន ហើយនឹងផ្តល់ជម្រើសដល់ក្លិបនៅ Serie A ក្នុងការទិញរូបគេក្នុងតម្លៃ ៣៥លានផោន ។
គួរបញ្ជាក់ដែរថា កីឡាករ Tiemoue Bakayoko ធ្លាប់បានបង្ហាញខ្លួនបាន ៤២ប្រកួតសម្រាប់ក្រុមអំឡុងពេលខ្ចីជើងនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports