Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះកងទ័ពជើងទឹកថៃចុះចតដោយគ្មានកង់មុខ សំណាងល្អគ្មានគ្រោះថ្នាក់

យន្ដហោះកងទ័ពជើងទឹករបស់ថៃឈ្មោះ Fokker F-27 មកពីអាកាសយានដ្ឋានអន្ដរជាតិ​ U-Tapao បានជួបប្រទះបញ្ហាខណៈពេលព្យាយាមចុះចតនៅអាកាសយានដ្ឋាន​ Narathiwat​ កាលពី​ថ្ងៃទី ១១ ខែសីហា​។

អ្នកបើកយន្តហោះ​ទាំងពីរនាក់ គឺមេបញ្ជាការ Chatchawan Prasitwet និងអនុសេនីយ៍ទោ Kobkit Santikul បានជូនដំណឹងដល់ក្រុម​សង្គ្រោះបន្ទាន់ និងអ្នកពន្លត់អគ្គិភ័យឱ្យឈរជើងមុនពេលពួកគេសម្រេចចិត្តចុះចតជាបន្ទាន់នៅលើផ្លូវ​ចុះចត ០២ ដោយគ្មានកង់ខាងមុខ។ យន្តហោះបានចុះចតដោយសុវត្ថិភាពជាមួយនឹងការខូចខាតបន្តិចបន្តួច។ នាវិកនិងអាកាសយានិកចំនួន ១១នាក់ ត្រូវបានគេរាយការណ៍ថាមានសុវត្ថិភាពផងដែរ។

លោក Thawee Kesisamang អគ្គនាយក​ដ្ឋាននៃអាកាសយានដ្ឋានបានមានប្រសាសន៍ថា អាកាសយានដ្ឋាន​ Narathiwat​ នឹងបិទផ្លូវចុះចតជាបណ្តោះអាសន្នរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែសីហា ក្នុងគោលបំណងផ្លាស់ប្តូរទីតាំងយន្តហោះ ​និងបានចេញសេចក្តីជូនដំណឹងដល់យន្តហោះទាំងអស់ឱ្យចុះចតនៅអាកាសយានដ្ឋាន Hat Yai ជំនួសវិញ ។ ​

រូបតំណាង

អគ្គនាយករូបនេះបានប្រាប់សារព័ត៌មាន Associated Press ថា“ជើងហោះ​ Thai Smile Flight ​WE 291 និង WE 292 បានរៀបចំឡានក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃដើម្បីដឹកអ្នកដំណើរពី​អាកាសយានដ្ឋាន Narathiwat ទៅអាកាសយានដ្ឋាន​ Hat Yai ។ ​ អាកាសយានដ្ឋាន Narathiwat ​​ត្រូវបានគេរំពឹងថានឹងដំណើរការ​ជាធម្មតាឡើងវិញបន្ទាប់ពី​ថ្ងៃទី ១២ សីហា។ ក្រុមអ្នកជំនាញកំពុងតាមដាននិងស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ ថាតើហេតុអ្វីបានជា​ឧបករណ៍ចុះចតមិនដំណើរការត្រឹមត្រូវ?៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9582075