មុខនឹងចាប់ផ្ដើមដំណើរការ ត្រូវប្រាកដចិត្តថាស្មាតហ្វូនអ្នកបានភ្ជាប់សេវាអ៊ីនធឺណេតរួចហើយ។
១. ចុចលើ Settings រួចជ្រើសយក Accessibility
២. ចុចលើ Voice Control
៣. ចុចលើ Set Up Voice Control => Continue => Done ។ លើប៊ូតុងបិទ/បើក នៃមុខងារត្រួតពិនិត្យសំឡេង(Voice Control)ជ្រើស បើក (ON)។
អ្នកនឹងឃើញរូបសញ្ញាមេក្រូពណ៌ប្រផេះនៅលើនៃអេក្រង់។ ការដោនឡូតនឹងចាប់ផ្ដើមនៅផ្នែកខាងក្រោយ។ រង់ចាំទាល់តែដោនឡូតរួច! បន្ទាប់ពីពេញហើយ រូបសញ្ញាមេក្រូនោះនឹងប្ដូរទៅជាពណ៌ខៀវវិញ។ ចាប់ពីហ្នឹងទៅអ្នកអាចប្រើមុខងារត្រួតពិនិត្យសំឡេងបានដោយមិនចាំបាច់តភ្ជាប់សេវាអ៊ីនធឺណេត។
ដូច្នេះ នេះជាវិធីងាយៗក្នុងការបើកដំណើរការមុខងារត្រួតពិនិត្យសំឡេងលើទូរសព្ទ iPhone និង iPad។ ដោយ៖ រីតា