Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរក្រុង Pattaya ប្រកាស​ឱ្យប្រជាជនក្នុងតំបន់​ប្រុងប្រយ័ត្នចំពោះខ្ញែរសមុទ្រ

មន្ត្រីទំនាក់ទំនងសាធារណៈក្រុង​ Pattaya បានព្រមានដល់ប្រជាជនក្នុងតំបន់ថា បន្ទាប់ពីមានព្យុះត្រូពិ​ចនិងខ្យល់បក់ខ្លាំងជាបន្តបន្ទាប់ ថ្មីៗនេះមានការកើនឡើងយ៉ាងច្រើននូវចំនួនសត្វខ្ញែរសមុទ្រ និងសត្វល្អិតចេះទិច នៅលើឆ្នេរ​​មួយចំនួនដូចជា ឆ្នេរ​ Jomtien និងកោះ Larn។

ខ្ញែរសមុទ្របានផ្លាស់ទីលំនៅពីដែនទឹកផ្សេងទៀតដោយសារតែព្យុះ​នៅរយៈពេលថ្មីៗកន្លងមកនេះ។ ក្រុមមន្រ្តីជំនាញបានបញ្ជាក់ថា សត្វ​ខ្ញែរសមុទ្រ​មិន​អាចធ្វើឱ្យយើងស្លាប់នោះទេ ​ប៉ុន្តែវាបង្កឱ្យយើងមានការឈឺចាប់ខ្លាំង ​ដូចនេះអ្នកហែលទឹកគួរតែបង្កើនការប្រុងប្រយ័ត្ន​។

មន្រ្តីប៉ូលិសទីក្រុង Pattaya បាននិយាយថា រាល់ឆ្នាំ​ប្រជាជននៅតាមតំបន់ឆ្នេរតែងតែទទួលបានការបណ្តុះបណ្តាលអំពីវិធីព្យាបាល​នៅពេលមានករណីសត្វខ្ញែរសមុទ្រទិច៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news 

from: https://tnaot.com/km/m/detail/article/9581925