Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់បញ្ជូនខ្លួនបុរសដើរស្វែងរកមនុស្សទិញកាំភ្លើងទៅតុលាការ

បុរសម្នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿង ដើរអំពាវនាវ​ស្វែង​រក​អ្នកទិញ​កាំ​ភ្លើងខ្លី​ខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់បញ្ជូនខ្លួន ទៅកាន់តុលាការនៅព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០២០នេះ ដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ជុំវិញរឿងនេះ ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១២ សីហា នេះ បានធ្វើការ​ចោទ​ប្រកាន់លើបុរសជាជនសង្ស័យពីបទ”​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​” ព្រមទាំងធ្វើការ​​ឃាត់ខ្លួនតែម្តង។

ជនសង្ស័យ​​ឈ្មោះ សែ​មសុ​​គ​ន្ធា ហៅម៉ា​ប់ អាយុ​៣២​ឆ្នាំ រស់នៅភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង-ខេត្ត​បាត់ដំបង​។

ជន​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញនៃ​ការិយាល័យ​ព្រហ្ម​កំរិត​ធ្ងន់តាម​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១១ សីហា នៅ​ម្ដុំ​វត្ត​ប​ច្ឆា ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ពេល​ដែល​ជន​នេះ​កំពុង​ដើរ​អំពាវនាវស្វែងរក​អតិថិជន​ទិញ​កាំភ្លើងខ្លី​របស់​ខ្លួន។

បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹង​ថា ក្រោយ​ពី​ឃាត់ខ្លួនសមត្ថកិច្ច​ ក៏​បាន​នាំ​ជន​នេះ​ ទៅ​កាន់​លំនៅ​ឋាន ដើម្បី​យក​កាំភ្លើងដែល​ជន​នេះ​​​បាន​លាក់​ទុក​នៅ​ឯ​ផ្ទះ​។

សមត្ថកិច្ច​បាន​ដកហូត​នោះ​ប្រភេទ​«K.59» មាន​គ្រាប់​ចំនួន​០៦​គ្រាប់​។ ជុំវិញ​ការ​លាក់​ទុក​នូវ​អាវុធ​ខ្លី​ដោយ​ខុសច្បាប់​នេះ បើ​មន្ត្រី​ជំនាញ ដែល​បាន​ស្រង់​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ឈ្មោះ សែ​ម សុ​គ​ន្ធា ហៅ ម៉ា​ប់ នេះ​បាន​និយាយ​ថា កាំភ្លើងខ្លី​ធុន K.59 នេះ​ ខ្លួន​បាន​លួច​ពី​មន្ត្រី​យោធា​ម្នាក់ នៅ​ឯ​ស្រុក​សំឡូត កាលពី​ជិត​៣​ឆ្នាំ​មុន​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9581915