Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“វិបុលត្ថារាម” វត្ត​បុរាណ​ល្អ​ឯក​​កណ្ដាល​ក្រុង​បាត់​ដំបង​ដែល​អ្នក​ទេសចរ​មិន​គួរ​រំលង​

វត្ត​វិបុល​ត្ថា​រាម ហៅ​វត្ត​កណ្ដាល​ ស្ថិតនៅក្នុងភូមិរំចេក៤​ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ ៥០០ម​ពី​សាលា​ខេត្ត​បាត់​ដំបង។​

មូលហេតុ​ដែល​ពុទ្ធ​បរិស័ទ​ចំណុះ​​ជើង​វត្ត​ហៅ ​វត្ត​នេះ​ថា វត្ត​កណ្ដាល​ដោយ​សារ​ផ្អែក​លើ​ទីតាំង​វត្ត ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​វត្ត​ពីរ​គឺ​វត្ត​ពោធិ៍​ក្នុង និង​វត្ត​សង្កែ។ វត្ត​នេះ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៨៦៣ ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ផ្ទាល់​តែ​ម្ដង ដឹក​នាំ​ដោយ​គ្រូ​ចៅ​អធិការ​ នាំ​កម្លាំង​​កាប់ឆ្ការព្រៃសាងសង់បានជាសាលាបុណ្យ១ខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗ។​ ​

ក្រៅ​ពី​សល់​ព្រះ​វិហារ​បុរាណ​ លំអ​ដោយ​រចនាបថ​ខ្មែរ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ វត្ត​កណ្ដាល​នៅ​សល់​អគារ​ចាស់ៗ​ជា​ច្រើន​ក្នុង​សម័យ​បារាំង, ខ្លោងទ្វារ​ដែល​មាន​រចនាបថ​ខ្មែរ​ពី​បូរាណ និង ប្រាង្គ​ប្រាសាទ​កំពូល​៥​ធ្វើ​ពី​ឥដ្ឋ​នៅ​ខាង​ក្រោយ​វត្ត៕

អត្ថបទ៖ Wow Cambodian

from: https://tnaot.com/km/m/detail/article/9328127