Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរគ្រោងចុះបង្រ្កាប កន្លែងលក់សត្វឆ្កែ២ទីតាំងទៀត ក្នុងស្រុកបន្ទាយស្រី

កន្លែងលក់សាច់ឆ្កែដែលល្បីខ្លំាងជាងគេ នៅក្នុងស្រុកបន្ទាយស្រី១កន្លែង ត្រូវបានអាជ្ញាធរចុះបិទអាជីវកម្មចប់ជាស្ថាពរ ដោយបញ្ឈប់មិនឱ្យ មានការលក់សាច់ឆ្កែជាបន្តទៀត។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែសីហា​នេះ​ថា ​មន្ត្រី​​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ បាន​សហការ​ជាមួយ​មន្ត្រី ​មក​ពី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ​ចុះ​ត្រួតពិនិត្យ​កន្លែង​ទិញ​លក់​សត្វ​ឆ្កែ ​នៅ​ក្នុង​​ស្រុក​បន្ទាយស្រី។ “យើងបាន​សង្កេត​ឃើញ​ថា កន្លែង​ដែល​ទិញ​-​លក់​ធំ​ជាងគេ​នៅ​ក្នុងស្រុក (​និង​ក៏​ជា​កន្លែង​ធំ​ជាងគេ ​នៅ​ក្នុង​ខេត្តសៀមរាប​ដែរ​ ​) បាន​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ហើយ ប៉ុន្តែ​នៅ​សល់​ចំនួន​២​កន្លែង​ទៀត ដែល​កំពុង​ធ្វើ​អាជីវកម្ម ហើយ​ត្រូវ​បាន​ទទួល​ការ​ណែនាំ​ជា​ថ្មី​ឲ្យ​បញ្ឈប់​អាជីវកម្មនេះផងដែរ ។

ការចុះបិទទីតាំងលក់សាច់ឆ្កែនេះ គឺអាជ្ញាធរបាន​ប្រកាន់​ជំហរ​ទន់ភ្លន់​ លើ​បញ្ហា​នេះ​ផ្តល់​អាទិភាព​ទៅ​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ការ​ណែនាំ​អប់រំ​អ​ឲ្យ​បញ្ឈប់​ជា​ជាង​ការ​ចាប់បង្ខំ។

​ជុំវិញរឿងនេះ រដ្ឋបាល​ស្រុកបន្ទាយមានជ័យ ​កំពុងធ្វើការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (Animal Rescue Cambodia) និង​អង្គការ​ហ្វ​រ​ផរ (Four Paws) ដើម្បី​រិះរក​វិធី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​របស់​បងប្អូន​អាជីវករ​ក្នុង​ដំណាក់កាល​អន្តរកាល​នេះ​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9581817