មនុស្សស្រីដែលចង់សាក់តើដឹងថាគួរសាក់កន្លែងណាដែលល្អនិងស្រស់ស្អាតបំផុតដែរទេ? មើលខាងក្រោមនេះអ្នកនឹងដឹងជាមិនខាន៖
១. សាក់លើជើង៖នៅតំបន់នេះអ្នកមិនគួរសាក់ធំពេកទេគួរសាក់តូចមួយបានហើយទើបវារំលេចចេញស្អាតពេលដែលអ្នកស្លៀកពាក់ម្តងៗ។
២. សាក់នៅត្រគាកខាងក្រោយ៖កន្លែងនេះគឺមានភាពសិចស៊ីបំផុតជាពិសេសពេលអ្នកស្លៀកសម្លៀកបំពាក់ពាក់កណ្តាលបញ្ចេញចង្កេះ។
៣. សាក់លើខ្នងចំហៀង៖សាក់កន្លែងនេះក៏មានប្រជាប្រិយភាពមិនតិចដែរជាពិសេសស្អាតបំផុតពេលដែលអ្នកស្លៀកឈុតវាលខ្នង។
៤. សាក់លើកញ្ចឹងក៖សាក់កន្លែងនេះវានឹងតែងតែបង្ហាញជានិច្ចហើយយល់ល្អអ្នកគួរតែសាក់តូចល្មមបានហើយកុំឲ្យធំពេក។
៥. សាក់នៅក្រោមត្រចៀក៖ស្នាមសាក់នៅផ្នែកខាងក្រោយនៃត្រចៀកនឹងបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរាងកាយរបស់អ្នក។
៦. សាក់នៅចំហៀងឬក្រោមដើមទ្រូង៖សាក់តំបន់នេះពេលដែលអ្នកស្លៀកពាក់វាលៗគឺពិតជាទាក់ទាញខ្លាំងបំផុត។
៧. សាក់ក្រោមបន្ទាត់ខ្សែលីអូ៖ស្រីៗដែលចូលចិត្តភាពសិចស៊ីដូចជាស្លៀកប៊ីគីនីជាដើមមិនគួររំលងសាក់នៅម្តុំនេះទេព្រោះវាពិតជាទាក់ទាញបំផុតជាមួយនឹងឈុតប៊ីគីនី៕ ប្រែសម្រួល៖ ឡាវែនដឺរ