មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ (CCSA) បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកជំងឺសរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ៣ ៣៥៦នាក់ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
អ្នកជំងឺថ្មី ៣នាក់ដំបូងគឺជានិស្សិតថៃអាយុ ២៣ , ២៤ និង ២៩ឆ្នាំ ត្រឡប់មកពីប្រទេសអេស៊ីបវិញនៅថ្ងៃទី ៣០ ខែកក្កដា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត Chon Buri។ អ្នកជំងឺថ្មីទី៤ គឺជានិស្សិតថៃអាយុ ១៨ឆ្នាំ ត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ៣០ ខែកក្កដា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក។
អ្នកជំងឺថ្មីទី ៥ គឺជាបុរសជនជាតិអាមេរិក ដែលមកដល់ទីក្រុងបាងកកកាលពីថ្ងៃទី ៨ ខែកក្កដា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក។
មជ្ឈមណ្ឌល CCSA បានមានប្រសាសន៍ថា ប្រជាជនថៃដែលត្រឡប់មកពីប្រទេសអេស៊ីបមានអត្រាឆ្លងជំងឺខ្ពស់ជាងគេ គឺ ៥៣នាក់ បន្ទាប់ពីអ្នកជំងឺត្រឡប់មកពីឥណ្ឌូនេស៊ីដែលមានអ្នកឆ្លងចំនួន ៧៥នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post