Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មូលហេតុដែលមនុស្សស្រីបញ្ចេញមតិជុំវិញប្រធានបទ សេចក្ដីព្រាងច្បាប់!

អត្ថបទបញ្ចេញមតិ៖

” គ្រាន់តែជាសេចក្ដីព្រាងច្បាប់សោះ ហេតុអ្វីស្រីៗនាំគ្នាប្រតិកម្មម្លេះ? មានបានអានច្បាប់ហ្នឹងអោយចប់សព្វគ្រប់ហើយឬនៅ? ម្នាក់ៗគិតតែប្រតិកម្ម ធ្វើមើលដូចមិនយល់ពីលក្ខខណ្ឌនៃច្បាប់នេះសោះ!!!!!!! ល្មមឈប់ហើយស្រីៗ ” ទាំងនេះជាមតិឆ្លើយតបពីបុគ្គលមួយចំនួន។

ត្រឹមត្រូវណាស់! សម្រាប់ខ្ញុំ ខ្ញុំពិតជាបានអាន ព្រមទាំងបានយល់ពីសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ មាន៨ជំពូក និង៤៨មាត្រា ត្រង់ជំពូកទី៥ មាត្រា៣៦ នេះសព្វគ្រប់អស់ដែរ ហើយខ្ញុំក៏មិនមានមតិអីច្រើនចំពោះច្បាប់នេះអីដែរ ព្រោះខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំត្រូវតែគោរពតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល!

យ៉ាងណាមិញ ខ្ញុំក៏គាំទ្រផ្នែកខ្លះនៃការអនុវត្ដច្បាប់នេះដែរ!ប៉ុន្ដែ ? ប៉ុន្ដែ ហេតុអ្វីបានជាខ្ញុំនៅតែសសេរអត្ថបទដែលនិយាយពាក់ពន្ធ័ពីច្បាប់នេះដដែល បើទោះជាយល់ហើយថាវាគ្រាន់តែជាសេចក្ដីព្រាងច្បាប់?

មូលហេតុ គឺសាមញ្ញាបំផុត ព្រោះខ្ញុំគិតថានេះជាឱកាសដ៏ល្អបំផុត សម្រាប់ខ្ញុំ ក៏ដូចជាមនុស្សស្រីដទៃទៀត អាចវែកញែក និងបញ្ចេញមតិរាល់ការមិនពេញចិត្ត អំពីផ្នត់គំនិត ការយល់ខុស និង ទម្លាប់អាក្រក់មួយចំនួន ដែលមានលក្ខណៈ ហាក់ដូចជាដាក់សម្ពាធ និងទម្លាក់កំហុសមកលើមនុស្សស្រី ច្រើនជាជាងការដាក់សម្ពាធ ឬទម្លាក់កំហុសលើមនុស្សប្រុស (បញ្ជាក់មិនអាស្រ័យតែលើសេចក្ដីព្រាងច្បាប់នេះទេ)។

ប្រសិនបើគ្មានសម្លេងក្រោកឈរ និង តវា ដោយសេចក្ដីមោះមុត នោះមនុស្សស្រីទាំងអស់នឹងត្រូវបណ្ដោយខ្លួនអោយខ្លួនឯងរស់នៅក្នុងសភាពបែបនេះរហូត ត្រង់ចំនុចខ្វះខាតមួយចំនួន។ មិនមែនសម្រាប់ខ្លួនខ្ញុំតែម្នាក់ តែដើម្បីអ្នករាល់គ្នា (សមភាពយេនឌ័រមិនមែនសម្រាប់តែស្រ្ដី តែដើម្បីប្រជាជនគ្រប់ភេទ)។

ក្នុងនាម ជាប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានវប្បធម៌ដ៏រុងរឿងមួយនេះ ខ្ញុំពិតជាមោទភាពជាខ្លាំង ប៉ុន្ដែ ខ្ញុំពិតជាទទូចសុំអោយវប្បធម៌ដ៏រុងរឿងមួយនេះ អាចប្រែក្លាយជាវប្បធម៌ដែលមានលក្ខណៈស្មើភាពរវាងមនុស្សប្រុស និង មនុស្សស្រី ច្រើនជាជាងវប្បធម៌ដ៏រុងរឿង តែមានលក្ខណៈមិនផ្ដល់សេរីភាពលើបុគ្គលណាមួយ! បើវប្បធម៌ ឬទម្លាប់ទាំងនោះ(មិនអាស្រ័យតែលើសេចក្ដីព្រាងច្បាប់នេះតែមួយមុខ) ត្រូវតម្រូវអោយស្រ្ដីធ្វើរឿង “ក” នោះមនុស្សប្រុសក៏គួរតែធ្វើរឿង “ក” នោះដែរ ជៀសវាងការនិយាយថា “ខ្លួននាងជាស្រី ខ្លួនខ្ញុំជាប្រុស ធម្មជាតិមនុស្សប្រុសតែប៉ុណ្ណឹង”។ ។ ចំនុចមួយចំនួនគួរតែផ្លាស់ប្ដូរ យើងក៏គួរតែផ្លាស់ប្ដូរ ព្រោះរបៀបរស់នៅពីមួយសម័យកាល ទៅមួយសម័យកាលគឺតែងតែខុសគ្នា។

ប្រភពអត្ថបទ​ ៖​ ​Switching – ចម្លាស់

https://web.facebook.com/104101557846107/photos/a.113328666923396/172755644314031

     

from: https://tnaot.com/km/m/detail/article/9581478