ទូកទេសចរណ៍ដឹកអ្នកដំណើរដែលលិចនៅក្នុងទន្លេមេគង្គកំពុងស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ មន្ត្រីសង្គ្រោះរាប់រយនាក់មកពីអង្គភាពពិសេសនៃកងវរសេនាធំទ័ពសេះទី ២ និងកងវរសេនាធំទ័ពសេះទី ៣១ បានចូលរួមជាមួយមន្រ្តីស្រុក Chiang Sean ដើម្បីសង្គ្រោះនាវាទេសចរណ៍តាមដងទន្លេមេគង្គដែលលិចនៅខេត្ត Chiang Rai កាលពីថ្ងៃទី ១១ ខែសីហា។
ទូកទេសចរណ៍បានក្រឡាប់និងលិចនៅក្នុងទឹកទន្លេមេគង្គកាលពីថ្ងៃសៅរ៍ទី ៩ ខែសីហាបន្ទាប់ពីគ្រឿងចងទូកនៅមាត់ច្រាំងដាច់ក្នុងពេលទឹកឡើងខ្ពស់ខ្លាំង។ តាមរបាយការណ៍បានឱ្យដឹងថា គ្មាននរណាម្នាក់លើទូកពេលវាលិចនោះទេ។
ទូកកម្សាន្តតាមដងទន្លេមេគង្គគឺជាទូកទេសចរណ៍ថៃដំបូងគេដែលដំណើរការនៅក្នុងទន្លេមេគង្គ។ វាអាចដឹកអ្នកដំណើរបានច្រើនជាង ១២០ នាក់ក្នុងមួយជើង។ គេបានទិញទូកនេះកាលពី ៩ ឆ្នាំមុនក្នុងតម្លៃជាង ៥០លានបាត។
រូបតំណាង
អ្នកភូមិនិងមន្ត្រីស្រុក Chiang Sean បានចងខ្សែពួរទៅនឹងទូក ដោយព្យាយាមទាញវាឱ្យមកជិតច្រាំងតាមដែលអាចធ្វើទៅបានដើម្បីងាយស្រួលលើកទូកឡើង។ ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែទំហំនិងទម្ងន់របស់វាធ្ងន់ ណាមួយវាស្ថិតនៅក្រោមទឹកទៀត។ លោក Pakorn Suriwan អធិការស្រុក Chiang Saen បានប្រាប់អ្នកយកព័ត៌មានដែលពាក់ព័ន្ធកាលពីម្សិលមិញថា មន្រ្តីសង្គ្រោះគ្រោងនឹងប្រើប្រដាប់ស្ទូចទូកឡើងលើនិងបូមទឹកចេញពីខាងក្នុងដើម្បីកាត់បន្ថយទម្ងន់របស់វាមុនពេលលើកវាទៅកន្លែងដែលបានកំណត់។ យោងតាមនាយកដ្ឋានទាហានជើងទឹកបានឱ្យដឹងថា យើងត្រូវរង់ចាំរហូតដល់កម្រិតទឹកចុះទាបសិន មុនពេលចាប់ផ្តើមប្រតិបត្តិការ។ មានកម្លាំងមន្រ្តីជាងមួយរយនាក់បានឈរជើងដើម្បីទាញទូកនោះឡើង។ ប្រសិនបើគ្រប់យ៉ាងអនុវត្តតាមផែនការនោះ ទូកទេសចរណ៍នឹងត្រូវសង្គ្រោះបានវិញក្នុងពេលឆាប់ៗនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news