Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Huawei MatePad Pro កំពុងត្រូវប៉ាន់ខ្លាំង សម្រាប់អ្នកសិក្សាតាមអនឡាញ

ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នេះ​ ការ​សិក្សា បំពេញ​ការងារ ប្រកប​របរ​អាជីវកម្ម ពាណិជ្ជកម្ម លើ​អនឡាញ បាន​ក្លាយ​​ជា​ទី​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ជាតិ​ទូទាំង​សកល​លោក។ ឧបករណ៍​ឆ្លាត​វៃ​នៃ​របក​គំហើញ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ហួវៃ​គឺ ថ្លេបប្លេត​ស៊េរី​ថ្មី ខ្មៅដៃ​វេទមន្ត Huawei MatePad Pro តម្លៃ $699 កំពុង​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្បូរ​បែប​លើស​​ពី​កុំព្យូរទ័រ និង​ថេបប្លេត​ធម្មតាៗ។ ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេសៗ​ធ្វើ​ឲ្យ​ថេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro លេចធ្លោ ៖

១. ខ្មៅដៃវេទមន្ត HUAWEI M-pencil

ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro នោះគឺ ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ថេបប្លេត Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាស​អ៊ីចឹង​ដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ អាស្រ័យនេះ មិនថាកូនតូចៗ សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន ឬម្ចាស់អាជីវកម្មនានា អាចបំពេញការសិក្សា ឬការងារតាមអនឡាញកាន់តែមានប្រសិទ្ធិភាព និងរហ័សទ្វេរដងថែមទៀតផង។

២. តូចតែខ្លឹម

ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេស​អាល្លឺម៉ង់​។ មិនត្រឹមតែមានរាងតូចងាយស្រួលប្រើនៅតាម នៅការិយាល័យ គេហដ្ឋាន បង្រៀនបុត្រធីតា ឬដាក់តាមខ្លួនពេលធ្វើដំណើរតាមរថយន្ត ឬក៏យន្តហោះ​នោះ​ទេ ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro បំពាក់នូវ Multi-Window អាចប្រើប្រាស់បំពេញកិច្ចការងារ អាជីវកម្ម ពាណិជ្ជកម្ម សិក្សាតាមអនឡាញ ឬ ការកម្សាន្តនានា កាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ដូចជា អាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ ឆាតបណ្តើរ ឬក៏កែរូបថតបណ្តើរ ដែលកុំព្យូទ័រ និង ថេបប្លេតធម្មតាពុំទាន់មានមុខងារនេះនៅឡើយ។ ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ APP ក្នុងពេលតែមួយ ខណៈម្ខាងបង្ហាញរូបភាព និងម្ខាងទៀតបង្ហាញព័ត៌មានលម្អិតសម្រាប់អ្នកអានលម្អិត និយាយរួមគឺ Multiply Your View តែម្តង។

៣. ថេបប្លេតដំបូងគេដែលទ្រទ្រង់ Share អេក្រង់ទូរសព្ទដៃ

ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ពិសេសជាងកុំព្យូទ័រ ឬថេបប្លេតដទៃទៀតដែលកំពុង​ចរាចរ​លើទីផ្សារត្រង់មានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរសព្ទ តាមរយៈ Huawei Share multi-screen collaboration បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរសព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរសព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។

៤. កាមេរ៉ាថតរូបកម្រិតអាជីព

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

៥. ប្រើប្រាស់នូវបន្ទះឈីបលំដាប់កំពូល Kirin 990

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0 ធ្វើឲ្យ​សំឡេង​លាន់លឺច្បាស់ល្អ ពីរោះ​រណ្តំ នៅគ្រប់ ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh ហើយជាថេបប្លេតដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរសព្ទ 7.5W (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។ សរុបមក ជ្រើសរើសយកថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro $699 សម្រាប់​ខ្លួន​ឯង ឬ​បុត្រ​ធីតា​ពិត​ជា​មិន​ខក​បំណង​ទេ ព្រោះ​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​សម្បូរ​បែបងាយស្រួលប្រើប្រាស់បំពេញកិច្ចប្រចំាថ្ងៃ និងការសិក្សាតាមអនឡាញបានរហ័សទាន់ចិត្ត និងប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងខ្មៅដៃវេទមន្ត Huawei M-Pencil។

from: https://tnaot.com/km/m/detail/article/9328121