បុរសជនជាតិចិន ៣ នាក់ត្រូវចាប់ខ្លួននៅជិតទីក្រុង Pattaya ពីបទបើកគេហទំព័រអាសអាភាសនិងល្បែងស៊ីសង។ ស្នងការប៉ូលិសអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang កាលពីម្សិលមិញបានមានប្រសាសន៍ថា បុរសចិនទាំង ៣ នាក់នោះមានឈ្មោះថាលោក Wang, Tang និងលោក Xi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទនៅឯផ្ទះមួយនៅក្នុងឃុំ Nong Prue ស្រុក Bang Lamung នៃខេត្ត Chon Buri ។
ការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីប៉ូលិសអន្តោប្រវេសន៍បានទទួលព័ត៌មានថា បុរសទាំង៣នេះកំពុងបើកគេហទំព័រអាសអាភាសនិងល្បែងស៊ីសង។ លោកឧត្តមសេនីយ៍ទោ Sompong បានថ្លែងថាក្រុមមន្រ្តីប៉ូលិសរឹបអូសបាន កុំព្យូទ័រយួរដៃមួយគ្រឿង។ ជនល្មើសឈ្មោះ Wang បានប្រាប់ប៉ូលិសថា មានអតិថិជនចិនបានបង់ប្រាក់ចំនួន ៦ ០០០ យ័ន (២៦ ៨០០ បាត) សំរាប់វេបសាយអាសអាភាសនិងវេបសាយល្បែងដែលគាត់បានបង្កើត។
ក្នុងករណីដាច់ដោយឡែក ប៉ូលិសខេត្ត Sa Kaeo បានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ២២ ឆ្នាំម្នាក់ មានឈ្មោះថា Atikan និងត្រូវចោទប្រកាន់ពីបទនាំជនជាតិខ្មែរចំនួន ៣ នាក់ដោយខុសច្បាប់ទៅក្នុងប្រទេសថៃ។ លោក Atikan សារភាពថាបានលួចជួយជនជាតិខ្មែរឱ្យចូលទៅក្នុងប្រទេសថៃ ដោយមានគម្រោងដាក់ពួកគេនៅក្នុងស្រុក Wang Nam Yen នៃខេត្ត Sa Kaeo និងទីក្រុងបាងកក។
ក្នុងករណីមួយទៀតនោះគឺ ជនជាតិថៃឈ្មោះ Uthit អាយុ ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់នៅខេត្តUbon Ratchathani ពីបទលួចនាំជនអន្តោប្រវេសន៍ឡាវចំនួន ៧ នាក់ចូលក្នុងប្រទេសថៃដោយខុសច្បាប់៕
កែសម្រួលសោយ៖ ភារ៉ា
ប្រភព៖ bangkok post