នាយកប្រតិបត្តិរបស់ Bayern Munich លោក Karl-Heinz Rummenigge បានបញ្ជាក់ថា ខ្សែបម្រើកណ្តាល Javi Martinez កំពុងចង់ចាកចេញពីក្លិប បន្ទាប់ពីផ្លាស់មកចូលរួមបាន ៨ ឆ្នាំ។
ខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយ Bayern ក្រោយចាកចេញពីក្លិប Athletic Bilbao ក្នុងឆ្នាំ២០១២ ហើយបានជួយឱ្យក្លិបអាល្លឺម៉ង់ឈ្នះពានរង្វាន់ចំនួន ១៩ ក្នុងអំឡុងពេលលេងនៅទឹកដី Allianz Arena។
លោក Rummenigge បានប្រាប់ AZ ថា៖ “យើងដឹងថាគាត់ [Javi] ចង់ចាកចេញពីក្លិបជាមួយនឹងការផ្តល់ជូនសមរម្យមួយ។ យើងមិនជំទាស់នឹងការសម្រេចចិត្តរបស់គាត់ឡើយ ប្រសិនបើគាត់ចង់ នោះយើងនឹងព្យាយាមរកដំណោះស្រាយដែលសក្តិសមជូនគាត់”។
ទន្ទឹងនឹងនេះដែរ Bayern ក៏កំពុងពិភាក្សាជាមួយខ្សែការពារឆ្នើម David Alaba ជុំវិញការបន្តកិច្ចសន្យាថ្មី ស្របពេលដែលកីឡាករ Philippe Coutinho នឹងត្រូវវិលត្រឡប់ទៅកាន់ក្លិប Barcelona វិញនៅចុងខែនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore