យោងតាម Twitter របស់ក្លិប Juventus បានរាយការណ៍ថាខ្សែប្រយុទ្ធ Gonzalo Higuain ទទួលរងរបួសសាច់ដុំនៅផ្នែកក្រោយនៃភ្លៅខាងស្តាំ ក្នុងអំឡុងពេលធ្វើការហ្វឹកហាត់នៅសប្តាហ៍នេះ។
បើតាមការបញ្ជាក់ពីក្លិបបានឱ្យដឹងថា របួសរបស់ Higuain មិនមានអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែលោក Maurizio Sarri នៅតែព្រួយបារម្ភពីការវិលត្រឡប់មកទីលានវិញមិនទាន់វេលានៃការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ។
សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធ Higuain រកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៣ប្រកួតនៅក្របខណ្ឌ Serie A៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore