អ្នកចាំទីសញ្ជាតិឈៀលលី និងបច្ចុប្បន្នជាអ្នកចាំទីរបស់ Man City មានគម្រោងវិលត្រឡប់ទៅLa Liga វិញហើយក្រោយលេងបាន៤ឆ្នាំនៅ Premier League ។ ក្លឹបដែលចាប់អារម្មណ៏ Bravo នោះគឺក្លឹប Real Betis របស់លោក Manuel Pellegrini។
អតីតអ្នកចាំទីរបស់Barcelona ហាក់ធ្វើមិនបានល្អទាល់តែសោះនៅក្រុម Man City ដោយបាត់បង់ជម្រើស១១នាក់របស់ខ្លួនទៅអោយEderson ទៅហើយ។ ប្រភពព័ត៌មានក៏បានបញ្ជាក់ផងដែរថា Bravo នឹងត្រូវផ្តល់អាវលេខរៀងលេខ១ អោយនៅក្លឹប Real Betis បើទោះជាប្រាក់សប្តាហ៏របស់ កីឡាករវ័យចំណាស់រូបនេះត្រូវបានថយចុះជាងមុនក៏ពិតមែន។
គួរបញ្ជាក់ផងដែរថា Pep Guardiolaបានមកដឹកនាំនៅ Etihad Stadium នារដូវក្តៅឆ្នាំ២០១៦ ហើយកីឡាករដែលគាត់នឹកឃើញដំបូងៗគេនោះគឺទិញBravo ពី Barcelona។ ទោះជាយ៉ាងណា Bravo មានរដូវកាលដ៏អាក្រក់ និងបានធ្វើអោយ Man City តាមមិនទាន់ពិន្ទុក្លឹបChelsea នារដូវកាលនោះ។
ប្រភព៖ Goal.com