នៅក្នុងគម្ពីរព្រះអភិធម្មបានពន្យល់ថា អវិជ្ជាគឺជាមេនាំអាទិ៍ឲ្យមានជាតិ កំណើត និងជាតួជីវិតនេះឯង ។ អវិជ្ជានោះមាន៨យ៉ាងគឺៈ
១- មិនដឹងក្នុងសេចក្ដីសុខ គឺមិនដឹងក្នុងទុក្ខទាំង១២កង មានជាតិទុក្ខជាដើម ។
២- មិនដឹងនូវធម៌ជាហេតុនាំឲ្យកើតទុក្ខ គឺមិនដឹងនូវតណ្ហា សេចក្ដីប្រាថ្នាគ្រប់យ៉ាង ។
៣- មិនដឹងនូវព្រះនិព្វានជាទីរំលត់នូវសេចក្ដីទុក្ខទាំងអស់ ។
៤- មិនដឹងនូវផ្លូវជាទីចូលទៅរំលត់នូវសេចក្ដីទុក្ខ ។
៥- សេចក្ដីមិនដឹងក្នុងខន្ធ គឺមិនដឹងនូវជាតិកំណើតដែលធ្លាប់កើតក្នុងជាតិមុនៗ ។
៦- មិនដឹងនូវជាតិកំណើតដែលនឹងកើតតទៅជាតិខាងមុខៗទៀត ។
៧- សេចក្ដីមិនដឹងទាំងក្នុងអតីត ទាំងក្នុងអនាគត ។
៨- សេចក្ដីមិនដឹងក្នុងនាមរូប ដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ ។
អវិជ្ជាទាំង៨នេះរមែងនាំបដិសន្ធិសត្វលោកឱ្យវិលកើតចាស់ឈឺស្លាប់នៅក្នុងវាលវដ្តសង្សារនេះគ្មានទីបំផុតឡើយ ។
ដោយ៖កោះសន្តិភាព