មានតែ Real Madrid, Barcelona, Bayern Munich, Barcelona និង Chelsea ប៉ុណ្ណោះ ដែលអាចលេងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបច្រើនជាង Sevilla (៦ដង) ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ។
Sevilla បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ក្រោយយកឈ្នះទាំងប្រផិតប្រផើយទៅលើក្រុម Wolves ដោយលទ្ធផល ១-០ ស៊ុតបញ្ចូលទីដោយ Lucas Ocampos នាទីទី៨៨ ជិតចប់ការប្រកួតទៅហើយ។
Sevilla នឹងត្រូវប៉ះក្រុមបិសាចក្រហម Manchester United ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ នៅថៃ្ងអាទិត្យចូលថៃ្ងចន្ទ ទី១៧ វេលាម៉ោង ២រំលងអាធ្រាត៕
ប្រភព៖ Dailymail