Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មក​ពី​រឿង​អ្វី​ទៅ? ទើប​ជំរុញ​ឱ្យ អេ​ន ជី បោះបង់​ចោលទឹកដីអា​មេ​រិ​កត្រលប់មក​ស្រុក​ខ្មែរ​វិញ

រាជធានី​ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ធ្លាប់​ល្បីឈ្មោះ អេ​ន ជី បាន​បាត់​មុខ​មួយ​រយៈ ដោយ​បាន​ចាក​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​តាំងពី​ឆ្នាំ​២០១៦​កន្លង​មក​។ ការ​ឈាន​ដល់​ទឹកដី​ដ៏​ជឿនលឿន​នោះ មិន​បាន​ធ្វើ​ឱ្យ អេ​ន​ជី មានការ​ដក់ចិត្ត ពេញ​ដោយ​សេចក្តីសុខ​ឡើយ​។ នៅ​ទីបំផុត អេ​ន ជី បាន​វិច​បង្វិច​មក​រក​មុខរបរ​នៅ​ទឹកដី​កំណើត​ខ្លួន​ឡើង​វិញ ក្រោយ​ពេល​ពិភាក្សា​ជាមួយ​ប្តី​រួចរាល់ និង​ហេតុផល​មួយ​ចំនួន​។

អ្នក​នាង អេ​ន​ជី បាន​បង្ហាញ​វត្តមាន​ជាមួយ​សម្រស់​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ជាមួយ​ឈុត​សម្លៀក​បំពាក់​មួយ​ឈុត​ដែល​រំលឹក​ដល់​សម័យ​បារាំង​។ នៅ​ក្នុង​ឱកាស​ដែល​អ្នក​នាង​ប្រកាស​បើកមុខ​របរ​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០២០ កន្លង​ទៅ​។

អ្នក​នាង អេ​ន ជី រំភើប​រហូត​អួល​ដើម​.​ក​ស្រក់​ទឹកភ្នែក នឹងបានឱ្យ​ដឹង​ថា នៅ​អា​មេ​រិ​ក​ទទួល​ស្គាល់​ថា ជឿនលឿន​ស៊ី​វិល័យ​។ ប៉ុន្តែ​ជា​កន្លែង​ដែល​ត្រូវ​ប្រឹងប្រែង​តស៊ូ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ពេល​ខ្លះ​ដេក​យំ​នឹក​ស្រុក នឹក​ការងារ យំ​ហើយ​ជូត​ទឹកភ្នែក​ញញឹម Live លក់​របស់របរ​តាម​អន​ឡាញ នាង​មិន​ចេះ​នៅ​ស្ងៀម​ឡើយ​។ ម្យ៉ាងទៀត នឹក​ដល់​ម្តាយ​ដែល​សួរនាំ​យើង​រហូត ជា​ហេតុផល​កាន់តែ​ខ្លាំង ដោយ​គិត​ធ្វើ​អ្វី​ម្យ៉ាង​ពេល​មក​វិញ​។ អេ​ន ជី ដែល​ប្រកាស​មិន​ចោល​សិល្បៈ​លើក​ឡើង​ថា កណ្តោចកណ្តែង​នៅ​ស្រុក​គេ ពិបាក​ណាស់ ហើយ​រឿង​កាន់តែ​ធ្ងន់ អំឡុង​កូ​វី​ដ​១៩ ផ្ទុះ​នៅ​អា​មេ​រិ​ក រឹតតែ​ជម្រុញ ហើយ​នាង​ចង់​មក​ខ្មែរ​ហើយ​រក​វិធីសាស្ត្រ​មក​ទាល់តែ​បាន ទោះ​ត្រូវ​ចំណាយ​ប្រាក់ច្រើន​បែប​ណាក៏ដោយ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9580532