Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាស ម៉ូលីណា គ្រងឈុតអប្សរាស្រស់សមសួន មិនប្រាប់ច្រឡំថាក្រមុំហើយ

អតីតតារាសម្តែង និងជាពិធីការិនីល្បីឈ្មោះ មាស ម៉ូលីណា ក្រោយបាត់មុខពីវីថីសិល្បៈពិតមែន តែអ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីសំណាក់មហាជន។

អ្នកនាង មាស ម៉ូលីណា ថ្វីត្បិតតែបច្ចុប្បន្នមានវ័យកាន់តែច្រើន និងកូនៗដល់ទៅ៣នាក់ ប៉ុន្តែអតីត Freshie Girl ឆ្នាំ២០០០ រូបនេះ ស្រស់ស្អាតហាក់មិនប្រែប្រួលទៅតាមអាយុកាលសោះ បើមិនប្រាប់ច្បាស់ជាច្រលំថានៅក្រមុំហើយ។

កាន់តែពិសេសនោះ មាស ម៉ូលីណា បានធ្វើឲ្យអ្នកគាំទ្រ កាន់តែភ្ញាក់ផ្អើលខ្លាំងនៅពេល គ្រងឈុតអប្សរា រំលេចនូវរូបសម្ផស្សស្រស់សោភា ក្នុងឈុតបុរាណខ្មែរ អមដោយកាយវិការទន់ភ្លន់សាកសមជានារីខ្មែរឥតមានទាស់៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9328118