Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្កុ​តឡែ​ន​ព្រមាន​ផ្អាក​លី​គ​បាល់ទាត់ បន្ទាប់​ពី​មាន​កីឡាករ​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក

ស្កុ​តឡែ​ន ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Sky Sports បានអោយ​ដឹង​ថា​រដ្ឋាភិបាល​នៃ​ប្រទេស​ស្កុ​តឡែ​ន បាន​ព្រមាន​ថា​នឹង​ផ្អាក​សកម្មភាព​ទាំងស្រុង នៃការ​ប្រកួតប្រជែង​ក្រប​ខណ្ឌ​បាល់ទាត់លីគ​កំពូល Premiership រដូវ​កាល​នេះ បន្ទាប់​ពី​កីឡាករ Boli Bolingoli របស់​ក្រុម Celtic បាន​រំលោភ​បំពាន​លើ​ច្បាប់ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

ការ​ប្រកួត​ចំនួន​២​គូ​ក្នុង​រាត្រី​ថ្ងៃ​ពុធ​នេះ របស់​ក្រុម Celtic និង​ក្រុម Aberdeen ត្រូវ​បាន​លុប​ចោល បន្ទាប់​ពី​កីឡាករ​ពួក​គេ​ បាន​រំលោភ​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក (​ការ​ដាក់​នៅ​ដាច់​ដោយឡែក​)​។

រដ្ឋមន្ត្រី​ទី​មួយ​នៃ​ប្រទេស​ស្កុ​តឡែ​ន​លោកស្រី Nicola Sturgeon គឺជា​អ្នក​ទាមទារ​អោយ​លុប​ចោលការ​ប្រកួត​ទាំង​ពីរ​ខាងលើ​។ បន្ទាប់​ពី​ខ្សែការពារ​បែ​ល​ហ្ស៊ិ​ក Boli Bolingoli បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ដោយ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក មុន​ពេល​ការ​ប្រកួតនេះ​កើតឡើង​។ ខណៈ​ដែល​កាលពី​ចុង​ស​ប្តា​ហ៍ កីឡាករ​ចំនួន​៨​នាក់​របស់​ក្រុម Aberdeen ក៏​បាន​រំលោភ​បំពាន​លើ​ច្បាប់​ទប់ស្កាត់​កូ​វី​ដ​១៩​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ជួបជុំ​នៅ​បារ​រាត្រី​ជាមួយ​គ្នា​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9580392