Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿង​ហុងកុង​! ចិន​តបត​វិញ​ដោយ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បណ្ដា​សមាជិក​សភា​អា​មេ​រិ​ក

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១០ សីហា បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ពលរដ្ឋ​អា​មេ​រិ​ក​១១​នាក់ ក្នុង​នោះ​មាន​បណ្ដា​សមាជិក​សភា​ដែល​បែប​នោះ​ជា​ប្រតិកម្ម​តប​ចំពោះ​ការ​សម្រេច​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ដាក់ទណ្ឌកម្ម​ប្រឆាំង​មេដឹកនាំ​ចិន និង​ហុងកុង​១១​នាក់ ដោយ​ចោទប្រកាន់​ពួក​គេ​ថា​រិ​ត​ត្បិត​សេរីភាព​នយោបាយ​ក្នុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ ។

ក្នុង​ចំណោម​ឥស្សរជន​អា​មេ​រិ​ក​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​នោះ​មាន​ព្រឹទ្ធ​សមាជិក​លោក TED CRUZ លោក MARCO RUBIO, លោក TOM COTTON, លោក JOSH HAWLEY, លោក PAT TOOMEY ព្រមទាំង​សមាជិកសភា​លោក CHRIS SMITH រួម​ទាំង​សមាជិក​បណ្ដា​អង្គការ​ការពារ​សេរីភាព​អា​មេ​រិ​ក ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​នា​ថ្ងៃទី​១០ សីហា​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​ឥរិយាបថអយុត្តិធម៌​របស់​អា​មេ​រិ​ក ចិន​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បណ្ដា​បុគ្គល​ដែល​មាន​សកម្មភាព​អាក្រក់​លើ​បញ្ហា​ទាក់ទិន​នឹង​ក្រុង​ហុងកុង ។

ក្រសួង​រតនាគារ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៧ សីហា កន្លង​មកនេះ បាន​ប្រកាស ដាក់​ទណ្ឌកម្ម​ប្រឆាំង ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​ការី​ឡា​ម​និង​អ្នក​ទទួលខុសត្រូវ​ចិន និង​ហុងកុង​៨​រូប​ទៀត។ បណ្ដា​សមាជិក​ព្រឹទ្ធសភា​និង​សភា​អា​មេ​រិ​ក​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​សុទ្ធតែ​ជា​អ្នក​ដែល​វាយប្រហារ​ចិន​ខ្លាំងក្លា​បំផុត​ក្នុង​ឱកាស​អនុម័ត​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ហុងកុង​ដែល​ពង្រីក​អំណាច​របស់​ចិន​លើ​ហុងកុង ។

ដោយឡែក​និស្សិត​ស្រី​ក្រុង​ហុងកុង​ម្នាក់​នាង​AGNES CHOW ជា​អ្នកប្រឆាំង​ដ៏​សកម្ម​ម្នាក់ បាន​ត្រូវ​ចាប់ខ្លួន​ពី​បទ​រំលោភ​បំពាន​ច្បាប់​ថ្មី​ស្ដី​ពី​សន្តិសុខ​ជាតិ ។ អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ក្រុង​ហុងកុង​មួយ​រូប​ថ្លែង​នា​ថ្ងៃ​ទី​១០ សីហា ថាបុរស​៩​នាក់ និង​នារី​ម្នាក់​ដែល​មាន​អាយុ​ចាប់ពី​២៣​ទៅ​៧២​ឆ្នាំ បាន​ត្រូវ​ចាប់ខ្លួន​ពី​បទ​រំលោភបំពាន​ច្បាប់​សន្តិសុខ​ជាតិ​ក្នុង​ប្រតិបត្តិការ​មួយរបស់​ប៉ូលិស។ មហាសេដ្ឋី​ថៅកែ​កាសែត​ស្និទ្ធ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង លោក JIMMY LAI ស្ថិត​ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចាប់ខ្លួន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9580374