Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូបង្វឹក សាច់ដុំ​ធំ សារភាព​ថា ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ទើប​លក់ខ្លួន ម្តងជិត​១​ពាន់​ដុល្លារ

ហាណូយ ៖ ក្នុង​នាម​ជា​គ្រូបង្វឹក​សុខភាព​ល្បីឈ្មោះ នៅ​ក្នុង​មជ្ឈមណ្ឌល​កីឡា​កាយ​វប្បកម្ម នៅ​ទីក្រុង​ហាណូយ ប៉ុន្តែ​ដោយសារ​ប្រាក់​ចំណូល “​មិន​គ្រប់គ្រាន់​” ដើម្បី​ទ្រទ្រង់​ជីវភាព ដោយ​មានការ​”​ណែនាំ​”​ពី​មេខ្យល់​អោយធ្វើ​ការ​រក​ចំណូល​បន្ថែម គឺ​លក់ខ្លួន​ដល់​ស្ត្រី​ដែល​មាន​តម្រូវការ​ផ្លូវភេទ តាម​បណ្តាញ​សង្គម ក្នុង​តម្លៃ​ដេក​មួយ​ដង ១៨​លាន​ដុ​ង (​ជាង​៧៧០​ដុល្លារ​អា​មេ​រិ​ក​) នេះបើយោងតាមចម្លើយសារភាព​របស់ បុរសលក់ផ្លូវភេទម្នាក់ ដែលប៉ូលិសវៀតណាមបានចាប់ខ្លួន ។

ករណី​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម រឺ​ហៅ​ថា​ កីឡា​លើក​សាច់ដុំ នៅ​មជ្ឈមណ្ឌល​កីឡា​ដ៏​ល្បី​មួយ​នៅ​ទីក្រុង​ហាណូយ ត្រូវ​បាន​ប៉ូលិស​វៀតណាម​ចាប់ខ្លួន ពេល​កំពុង​ពេល​លក់​ផ្លូវភេទ នៅ​សណ្ឋាគារ​មួយ ក្នុងស្រុក​ឡុ​ង​បៀ​ន ។ នា​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​របស់​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឡុ​ង​បៀ​ន បាន​ចុះ​ឆែកឆេរ​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កា​ត់ឡុង​បៀ​ន ស្រុក​ឡុ​ង​បៀ​ន បាន​រក​ឃើញ និង​ឃាត់ខ្លួន ករណី​ទិញ​និង​លក់​ផ្លូវភេទ ។

នៅ​ឯ​ប៉ុស្តិ៍ប៉ូលីស អ្នក​ទាំង​ពីរ បាន​សារភាព​ពី​សកម្មភាព​ជួញដូរ​ផ្លូវភេទ​របស់​ពួក​គេ ក្មេង​ស្រី​វៀតណាម​ដែល​ទិញ​សេវា​ផ្លូវភេទ​មាន​អាយុ ២២​ឆ្នាំ ។ តាម​ព័ត៌មាន​នៅ​លើ​កាសែត Vietnamnet បាន​ឲ្យ​ដឹង​ថា បុរស​ពេស្យា មានឈ្មោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា Trần H,D (​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​ពេញ​) អាយុ​៣០​ឆ្នាំ ។ Trần បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ស្ថាបត្យកម្ម ។ បច្ចុប្បន្ន ជា​គ្រូបង្វឹក ហ្វឹកហាត់​កាយ​វប្បកម្ម សហការ​ជាមួយ​មជ្ឈមណ្ឌល​កីឡា​ល្បី​ៗ​ជា​ច្រើន នៅ​ទីក្រុង​ហាណូយ ។

បន្ទាប់​ពី​ហេតុការណ៍​នេះ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត បាន​ស្វែងរក​ឃើញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ៗ ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​កម្មសិទ្ធិ​របស់​គ្រូបង្វឹក​កីឡា​សាច់ដុំ​រូប​នេះ ។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់ Trần H,D តែងតែ​បង្ហោះ​រូបភាព បង្ហាញ​រាង​កាយ​ដ៏​សង្ហា​របស់​គាត់ ជាមួយនឹង​រាង​កាយ​មាំមួន សាច់ដុំ​ក្បាលពោះ ៦​កង់ និង​មាន​កម្ពស់​ខ្ពស់ ហើយ​និយម​ស្លៀកពាក់​ម៉ូ​ដ​ទាន់សម័យ បែប​សាមញ្ញ​ៗ ទៀត​នោះ​ភាព​ទាក់ទាញ​របស់​គាត់​សមសួន​នឹង​មាន​សាច់ដុំ​ធំ​ទៀត​នោះ ទាំងនេះ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មួយ​ចំនួន មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ បន្ទាប់​ពី​ការ​ចាប់ខ្លួន លោក Trần H,D ក៏​បាន​សារភាព​ថា ការ​លក់ខ្លួន​នេះ គឺ​តាម​រយៈ​មេខ្យល់​ស្រី​ឈ្មោះ ង្វៀ​ង ភួង​ថោ Nguyen Phuong Thao ។ ផ្អែក​ចម្លើយ​របស់​គ្រូបង្វឹក​កីឡា កម្លាំង​ប៉ូ​លី​សបាន​ចាត់វិធានការ​ស្រាវជ្រាវ​បន្តបន្ទាប់​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ ង្វៀ​ង ភួង​ថោ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ផ្លូវភេទ ។ ព័ត៌មាន​នៅ​លើ​កាសែត Vietnamnet បាន​ឲ្យ​ដឹង​ទៀត​ថា សូ​ម្បី​តែ​រហូត​ដល់​អ្នក​ទាំង​២ ត្រូវ​បាន​ចាប់ខ្លួន​ក៏​ដោយ ក៏​ឈ្មួញកណ្តាល​ឈ្មោះ ង្វៀ​ង​ភួង​ថោ និង​បុរស​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម មិន​ដែល​ស្គាល់គ្នា​ទេ ។ ហើយ ង្វៀ​ង ភួង​ថោ ជា​និស្សិត​អន្ដរជាតិ ទើបតែ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាំងពី​ដើមឆ្នាំ​២០២០ ។

ប្រភព​ពី​កាសែត​វៀតណាម​ដដែល បាន​បន្ត​ទៀត​ថា លោក Trần H,D គឺជា​គ្រូបង្វឹក​ដ៏​ល្បីល្បាញ​ម្នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កីឡា បន្ទាប់​ពី​សម្រាក​ពី​ការងារ លោក​Trần តែងតែ​ត្រូវ​បាន​សមាជិក​អ្នក​ហាត់ប្រាណ អញ្ជើញ​ទៅ​ផឹក​កាហ្វេ​និយាយ​គ្នា​លេង ។ ទាំងនេះ​ជា​ផ្លូវ​ដែល​ឈាន​ទៅ​រក​ការ​លក់​”​ផ្លូវភេទ​”​របស់​គ្រូបង្វឹក​រូប​នេះ ។ ភាគច្រើន​លោក Trần H,D មាន​ទំនាក់ទំនង​នៅ​កន្លែង​ហាត់ប្រាណ ដែល​គាត់​ធ្វើការ​នោះ Trần ក៏​និយម​លេង​”​ក្រុម​ឆាត​” តាម​រយៈ​បណ្តាញ​សង្គម នេះ​ហើយ​គឺជា​អ្វី ដែល​គ្រូបង្វឹក​កីឡា​បាន​ជួប​ជាមួយ​មេខ្យល់ ង្វៀ​ង ភួង​ថោ ។ ក្រោយ​ពេល​ប៉ូ​លី​ស​ចាប់ខ្លួន លោក Trần H,D បាន​សារភាព​ថា លោក​មាន​តម្រូវការ​រក​លុយ​បន្ថែម​លើ​អាជីព​ជា​គ្រូ​បណ្តុះបណ្តាល​ផ្នែក​កីឡា​កាយ​វប្បកម្ម ពិសេស​លោក​ចាប់ផ្តើម​មានគំនិត​ស្វែងរក​ស្ត្រី​នៅ​លើ​បណ្តាញ​សង្គម ដែល​មាន​តម្រូវការ​ផ្លូវភេទ​ពី​បុរស ។

កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ស្ត្រី​មេខ្យល់ ង្វៀ​ង ភួង​ថោ ទទួល​បាន​ពី​“​ភ្ញៀវ​”​ស្រី​ម្នាក់​អាយុ​២២​ឆ្នាំ ដែល​ចង់​ស្វែងរក​បុរស​រកស៊ី​ផ្លូវភេទ វ័យក្មេង រាយ​កាយ​មាំ មក​កំដរ​រូប​នាង ។ បន្ទាប់​ពី​ង្វៀ​ង ភួង​ថោ បាន​ផ្ញើ​រូបថត រាយ​កាយ​របស់​គ្រូបង្វឹក ឲ្យ​ទៅ​“​ភ្ញៀវ​”​មើល ។ ក្មេង​ស្រី​វៀតណាម​រូប​នោះ​នាង​បាន​យល់ព្រម​ក្នុង​តម្លៃ ១៨​លាន​ដុ​ង (​ជាង​៧៧០​ដុល្លារ​អា​មេ​រិ​ក​) ។ ប៉ុន្តែ​នារី​ឈ្មួញកណ្តាល ឲ្យ​ប្រាក់​ទៅ​គ្រូបង្វឹក​កីឡា ត្រឹមតែ ១២​លាន​ដុ​ង (៥១៥​ដុល្លារ​) ។

នៅ​រសៀល ថ្ងៃ​ទី​៤ ខែសីហា នៅ​ពេល​បុរស​គ្រូបង្វឹក កំពុង​ផ្តល់​ភាព​សប្បាយ​រីករាយ​ដ៏​ពេញចិត្ត​ទៅ​ដល់​ភ្ញៀវ​ស្រី​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​ចាប់ខ្លួន ។ ភ័ស្តុតាង​ដែល​ប៉ូ​លី​ស​ឆែក​រក​ឃើញ គឺ​កាបូប​មួយ របស់​គ្រូបង្វឹក​រូប​នេះ មាន​ផ្ទុក​នូវ​ថ្នាំ​គ្រាប់​(​ជំនួយ​ផ្លូវ​ភេទបុរស​) ដែល​គាត់​បាន​នាំ​យក​មក​ជាមួយ រាល់ពេល​ដែល​គាត់​បំពេញបេសកកម្ម​ម្តង​ៗ ។បច្ចុប្បន្ន​ករណី​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​វៀតណាម កំពុង​បន្ត​ការ​ស៊ើបអង្កេត នៅឡើយ ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9580353