Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីម្នាក់ដេកស្លាប់នៅលើគំនរសំរាមព្រមទាំងមានរបួសត្រង់ក្បាលនិងអាក្រាតកាយទៀតផង

ស្ត្រីវ័យ ២៨ឆ្នាំ ម្នាក់ត្រូវបានគេ​ប្រទះឃើញស្លាប់ដោយមានរបួសត្រង់ក្បាលនិងអាក្រាតកាយនៅក្នុងគំនរសំរាមមួយកន្លែង​​ ​ក្នុងខេត្ត​ Chonburi។  

​ជនរងគ្រោះមានឈ្មោះថា Chonthicha Nintanonm អាយុ ២៨ឆ្នាំ ​ជាអ្នកមកពីខេត្ត Nakhon Ratchasima ។ ម្តាយនិង​ស្វាមីរបស់នាងបានបញ្ជាក់ពីការស្លាប់​កាលពីរសៀលនេះ។ ម្តាយរបស់នាង​មានឈ្មោះថា  Plearn Saraithong អាយុ ៥០ឆ្នាំ បានប្រាប់ប៉ូលិស​ ស្រុក Mueang Chonburi ថា កូនស្រីរបស់គាត់មានជំងឺវិកលចរិត នាងតែងតែបាត់ខ្លួន​រាល់ពេលជំងឺធ្វើទុក្ខម្តងៗ។ ពេលខ្លះនាងដោះសម្លៀកបំពាក់​ចេញ ហើយបង្កការរំខានដល់អ្នកស្រុក​ថែមទៀត​។ ​​ម្តាយនាងបន្តថា មិនដឹងថា​​អ្នកណាបានធ្វើអ្វីចំពោះកូនស្រីគាត់ឬអត់នោះទេ​?។   

ចំណែកប្តីរបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា រូបគេនិងជនរងគ្រោះជាប្តីប្រពន្ធនឹងគ្នារួមទាំងមាន​កូនប្រុស​ម្នាក់ផង។ បុរសជាប្តីបន្តថា «ប្រពន្ធ​របស់​ខ្ញុំបានបាត់ខ្លួននៅម៉ោងប្រហែល ៩ យប់​មិញ ហើយយើងបានព្យាយាមតាមរកនាងតែមិន​ឃើញសោះ។ ខ្ញុំមិនដឹង​ប្រាប់កូនប្រុសថាម៉េចនោះទេអំពីរឿងបាត់ខ្លួនម្តាយគេដូច្នេះ»។ លោកវរសេនីយ៍ឯក Suriya Yoopete អធិការនគរបាលស្រុក Mueang Chonburi ​​បានប្រាប់កាសែត The Pattaya News ថាប៉ូលិសជឿជាក់ថា បទឧក្រិដ្ឋនេះគឺជាអំពើឃាតកម្ម​។ ​ប៉ូលិសកំពុងស៊ើបអង្កេត​និងតាមប្រមាញ់ជនសង្ស័យ​ ហើយបច្ចុប្បន្ន​ពួកគេកំពុងត្រួតពិនិត្យ ថាតើជនរងគ្រោះត្រូវគេរំលោភដែរឬទេ?៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news 

from: https://tnaot.com/km/m/detail/article/9579721