ភ្នំពេញ៖ ករណីស្រ្ដីម្នាក់ចង់ខ្សែលោតទំលាក់ខ្លួនពីលើអគារយីហោ Rumduol Grand Hotel ជាន់ទី៦កាលពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដែល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ សមត្ថកិច្ចបានឲ្យដឹងថា
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ យកទៅធ្វើការសាកសួរយ៉ាងល្អិតល្អន់ពីកម្លាំងជំនាញ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ ជនសង្ស័យចំនួន ០៣នាក់ដែលពាក់ព័ន្ធ សមត្ថកិច្ចអាចសន្និដ្ឋានដំបូងថា អាចជាករណីជំរិតទារប្រាក់ប្រព្រឹត្តបទល្មើស បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទៅលើមនុស្សចំនួន ០២នាក់ ប្រុស ០១នាក់ និង ស្រី ០១នាក់ ជាជនជាតិចិន ។
ក្នុងហេតុការណ៍នោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយធ្វើអន្តរគមន៍ភ្លាមៗ ដោយសមត្ថកិច្ចជំនាញបានយកជណ្តើររបស់អង្គភាពអគ្គិសនី ដាក់ឡើងទៅលើរួចយកស្រ្តីរងគ្រោះ ដែលលោតពីលើអគារ Rumduol Grand Hotel ដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ចំពោះមុខមន្ត្រីជំនាញកំពុងប្រើប្រាស់វិធានការបន្តនិតិវិធី និងប្រតិបត្តិការ ព្រមទាំងលំអិតរបាយការណ៍ នៃសភាពការណ៍រឿងហើយ ។ផេង ភាព