សោកនាដកម្មមួយក្លាយជារឿងកំប្លែងទៅវិញ ក្រោយអ្នកពន្លត់អគ្គិភ័យដឹងហេតុការណ៍ជាក់ស្តែង ហើយក៏នាំគ្នាសើចពេញក្នុងភោជនីយដ្ឋាន កាលពីថ្ងៃចន្ទ ទី ១០ ខែសីហា ក្នុងខេត្ត Nakhon Ratchasima ។
រូបតំណាង
ដំបូងឡើយអ្នកស្រុកបានសង្កេតឃើញមានផ្សែងហុយចេញពីអគារមួយដែលជាភោជនីយដ្ឋាន នៅម៉ោងប្រហែល ១០យប់ ហើយក្នុងចំណោមពួកគេបានហៅអ្នកពន្លត់អគ្គិភ័យមកព្រោះពួកគេខ្លាចភ្លើងឆេះកាន់តែដុះដាលឡើង។ ក្រោយអ្នកពន្លត់អគ្គិភ័យមកដល់ ហើយបានឡើងទៅអគារនោះ ស្រាប់តែដឹងថា ផ្សែងនោះកើតឡើងដោយសារបុគ្គលិកភោជនីយដ្ឋានបាញ់ស្ព្រៃយ៍សម្លាប់សត្វល្អិតនិងមេរោគ ហើយផ្សែងនោះមានច្រើននិងហុយចេញមកក្រៅដែលជាហេតុធ្វើឱ្យអ្នកស្រុកយល់ច្រឡំ។
រូបតំណាង
អ្នកពន្លត់អគ្គិភ័យបានណែនាំទៅដល់ខាងភោជនីយដ្ឋានឱ្យដាក់ផ្លាកសញ្ញាជូនដំណឹងជាមុនទៅអ្នកជិតខាងអំពីអ្វីដែលខ្លួនកំពុងធ្វើដើម្បីចៀសវាងការយល់ច្រឡំកើតឡើង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand