ក្លិបបាល់ទាត់ Real Madrid បានអនុញ្ញាតិឱ្យកីឡាករ Alphonse Areola វិលត្រឡប់ទៅកាន់ក្លិប Paris Saint-Germain វិញហើយ បន្ទាប់ពីផុតកុងត្រាក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ នេះបើយោងតាមការប្រកាសចេញពីគេហទំព័រផ្លូវការរបស់ក្លិប Real Madrid នៅថ្ងៃ១១ ខែសីហា ឆ្នាំ២០២០។
កីឡាកររបស់ក្លិប PSG រូបនេះ បានផ្ទេរមកចូលរួមជាមួយ Madrid កាលពីខែកញ្ញា ក្នុងនាមជាអ្នកចាំទីដៃទីពីរ ជំនួសអ្នកចាំទី Thibaut Courtois ម្តងម្កាលដែរ ពោលគឺរយៈពេលមួយរដូវកាលកន្លងទៅរូបគេបង្ហាញខ្លួនបានចំនួន ៩ លើក។
យ៉ាងណាមិញរូបគេនៅមិនទាន់ច្បាស់ពីអនាគតរបស់ខ្លួននៅឡើយទេ ក្រោយចាកចេញពីអេស្ប៉ាញ ខណៈពេលដែលមានក្លិបមួយនៅក្របខ័ណ្ឌ Premier League កំពុងចាប់អារម្មណ៍ចង់បាន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore