Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងឡានកង់១៨ បណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់ធ្ងរ

មនុស្សពីរនាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីម៉ូតូ​របស់ពួកគេបុកជាមួយរថយន្តដឹកទំនិញកង់ ១៨ នៅខេត្ត  Mueang Chonburi ​កាលពីម្សិលមិញ។

​ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅពេលព្រឹក ដែលមានទីតាំងនៅជិតសាលារៀនក្នុងតំបន់ Nong Ree។

​ក្រោយទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ ​បានឃើញបុរសឈ្មោះ​ Somchock Ketbamrung​ អាយុ ៤០ឆ្នាំ ជាអ្នកបើកម៉ូតូ​​ឌុបមិត្តស្រីម្នាក់​។ ពួកគេទាំងពីរនាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីទទួល​ការព្យាបាល។

អ្នកបើកបររថយន្តដឹកទំនិញមានឈ្មោះថា ​ Konkamon Yonpan អាយុ ២៣ ឆ្នាំបាននិយាយថាគាត់បានបើកភ្លើង​ស៊ីញោខាងឆ្វេង ហើយបត់ ដោយមិនបានឃើញម៉ូតូរបស់ជនរងគ្រោះនោះទេ ​ព្រោះម៉ូតូនោះបើកក្នុងល្បឿនលឿនពេក។ ​តៃកុងឡាន Konkamon Yonpan មិនមានរបួស​អ្វីនោះទេ។ ប៉ូលិស​ខេត្ត Mueang Chonburi ​កំពុងបន្តការស៊ើបអង្កេត​ចំពោះហេតុការណ៍ឱ្យបានច្បាស់លាស់តាមរយៈវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9578953