ស្រីៗគ្រប់រូបតែងចង់ស្អាត ប្រាថ្នាចង់បានរាងកាយស្រឡនគួរជាចាប់អារម្មណ៍ និងសិចស៊ី ប៉ុន្តែបញ្ហាត្រង់ថា “ខ្ជិល”។
ឥលូវកុំខ្ជិលសាកចំណាយតែប៉ុន្មាននាទីក្នុងថ្ងៃដើម្បីស្អាតជាមួយ Gym Trainer៖
ក្បាច់ទី១៖ ដាក់ខ្លួនផ្កាប់ដោយដៃបាត់ដៃទប់ការ៉ូ រួចបន្ទប់កែងដៃទាំងពីរបន្ទាប់រុញលើកខ្លួនទាំងមូលឡើង(បើអាចទះដៃដូចក្នុងរូប)។ ធ្វើបែបនេះអោយបាន ១០ ទៅ ២០ ដង។
ក្បាច់ទី២៖ ធ្វើចលានហាក់ដូចជារត់ប៉ុន្តែស្ថិតនៅមួយកន្លែង ដោយលើកជង្គង់អោយស្ថិតនៅចន្លោះ ៦០ ទៅ ៩០ ដឺក្រេពីខ្លួន។
ក្បាច់ទី៣៖ ដំបូងឈរឲ្យត្រង់ខ្លួន បន្ទាប់មកឈានជើងមួយមកមុខមួយជំហានក្នុងចលានបន្ទន់ជង្គង់ចំនែកជើងក្រោយរំកិលទៅចំហៀងទិសដៅឲ្យខ្វែងនឹងជើងមុខដូចក្នុងរូប ស្របគ្នានឹងដៃដាក់ផ្ទុយនឹងជើងដូចគ្នា។ ធ្វើបែបនេះធ្លាស់គ្នាចុះឡើងហោចណាស់ក៏បាន ១នាទីដែរ។
ក្បាច់ទី៤៖ ឈរឲ្យត្រង់ខ្លួនដៃដាក់ឲ្យស្របនឹងដងខ្លួន បន្ទាប់មកឈានជើងទៅមុខមួយជំហានហើយធ្វើចលានហក់(ជើងមិនផុតពីដី)ស្របគ្នានឹងដៃលើកឡើងលើត្រង់ដូចក្នុងរូប។ ធ្វើបែបនេះឆ្លាស់ជើងគ្នាទៅមកៗឲ្យបាន ១នាទី។
ក្បាច់ទី៥៖ គេងឲ្យត្រង់ខ្លួន រួចលើកជើងឡើងដោយបត់ជង្គង់ក្នុងមុំ ១២០ដឺក្រេ បន្ទាប់មកធ្វើចលានជើងទៅមុខឲ្យត្រង់ស្របនឹងដងខ្លួនលើកឡើងទទឹមនឹងដៃដាក់បង្គុំទៅមុខដូចក្នុងរូប។ ធ្វើបែបនេះឲ្យបាន ១ នាទីយ៉ាងតិច។ ដោយ៖ រីតា