ខាងក្រោមនេះជាក្បាច់ហាត់ប្រាណងាយៗសម្រាប់អ្នកដែលចង់បានកំភួនជើងស្រឡូនស្អាត។តោះ!សាកល្បងទាំងអស់គ្នា៖
១. គេងផ្អៀងឲ្យត្រង់ខ្លួនរួចធ្វើចលនាលើកជើងម្ខាងឡើងលើចុះឡើងៗ ធ្វើបែបនេះទាំងសងខាង។
២. ក្បាច់នេះហាត់ជាមួយបាល់ដោយដាក់ដៃនិងជង្គង់របស់អ្នកទៅលើបាល់ហើយជើងរបស់អ្នករក្សាជំហរខ្លួន។ ក្បាច់នេះអ្នកមិនចាំបាច់ធ្វើចលនានោះទេដោយគ្រាន់តែព្យាយាមរក្សាលំនឹងរបស់អ្នកនៅលើបាល់ឲ្យបានយូរបន្តិច។
៣. ឈរដងខ្លួនឲ្យត្រង់ កន្ធែកជើងបន្តិច យកដៃច្រត់ចង្កេះរួចហើយបន្ទន់ជង្គង់របស់អ្នក 45 ដឺក្រេនិងកុំភ្លេចចង្អឺតជើង។
៤. គេងផ្កាប់មុខរួចធ្វើចលនាជើងលើកចុះឡើង ត្រូវចាំថាព្យាយាមទប់ទំងន់ខ្លួនកុំផ្តេកខ្លួនទាំងស្រុងនៅលើឥដ្ឋ។
៥. ឈរឲ្យត្រង់ខ្លួន ដៃកាន់ដុំដែក រួចធ្វើចលនាចង្អឺតជើងចុះឡើងៗ(មើលរូប)
៦. ធ្វើចលនាជាមួយជើង ដៃ និងស្មាធ្វើយ៉ាងណាឈរឲ្យត្រង់ខ្លួនរួចធ្វើចលនាបន្ទន់ជង្គង់ដៃបោះទៅមុខ ធ្វើបែបនេះឆ្លាស់គ្នាទៅមកៗ៕ ប្រែសម្រួល៖ ឡាវែនដឺរ