តាមការចុះផ្សាយពី China news ជុំវិញការផ្សាយរបស់សារព័ត៌មានមួយថាបារាំង និងអាល់ល្លឺម៉ង់សម្រេចចាកចេញពីតុចរចា G7 ពាក់ព័ន្ធការកែទម្រង់អង្គការសុខភាពពិភពលោក មូលហេតុដោយសារពួកគេមិនពេញចិត្ដពីការចាកចេញពីអង្គការសុខភាពពិភពលោករបស់សហរដ្ឋអាមេរិកដោយឯកតោភាគី ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា អ្នកយល់ច្បាស់ពីរឿងនេះសុទ្ធតែដឹងច្បាស់ណាស់ ហើយសង្គមអន្តរជាតិសុទ្ធតែព្រមព្រៀងគ្នាប្រឆាំងចំពោះការកែទម្រង់អង្គការសុខភាពពិភលោកនេះ ។
មានអ្នកយកព័ត៌មានម្នាក់បានសួរគាត់ថា អំពីការចេញផ្សាយរបស់សារព័ត៌មាន Reuters ថា មានមន្ដ្រីមិនស្គាល់ឈ្មោះបានបញ្ជាក់ថា បារ៉ាង និងអាល់ល្លឺម៉ង់បានចេញពីតុចរចេរ G7 ពាក់ព័ន្ធការកែទម្រង់អង្គការសុខភាពពិភពលោក ។ ដោយខាងក្រសួងសុខាភិបាលប្រទេសអ៊ីតាលីនៅតែនិយាយថាការចរចានេះនៅកំពុងបន្ដទៀត ប៉ុន្តែជំហររបស់អ៊ីតាលីគឺស្របនឹងបារាំងនិងអាល្លឺម៉ង់ ។
នៅមានការផ្សាយថា អាមេរិកដើមឡើយសង្ឃឹមថាដឹកនាំ G7 សម្រេចកែទម្រង់នេះហើយប្រកាស់ជាផ្លូវការនៅខែកញ្ញានេះ តើខាងប្រទេសចិនយល់ដូចម្ដេចដែលចំពោះបញ្ហានេះ?
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានអោយអ្នកយកព័ត៌មានរូបនេះទៅសួរខាងប្រទេសបារាំង និងអាល្លឺម៉ង់ទៅ ហើយគាត់បានបញ្ជាក់ប៉ុន្មានចំនុចដូចខាងក្រោម៖
ទីមួយ ៖ អាមេរិកបានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកគឺជាសកម្មភាពឯកតោភាគី ហើយរឿងចាកចេញពីក្រុម និងរំលោភកិច្ចព្រមព្រៀងគឺជារឿងផ្សេងមួយទៀត។ ទង្វើរបស់អាមេរិកដែលកំពុងតែធ្វើនេះគឺចង់បំផ្លាញការរវាងអន្ដជាតិដែលខិតខំប្រឹងប្រែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ពិសេសគឺមានមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ប្រទេសដែលកំពុងអភិវឌ្ឈដែលត្រូវការការគាំទ្រពីអន្តរជាតិជាបន្ទាន់ ។ កន្លែងនេះ អ្នកឆ្លាតច្បាស់ជាយល់ ហើយសហគមន៍អន្ដជាតិក៏បានសម្តែងការប្រឆាំងរបស់ពួកគេដែរ ។
ទីពីរ ៖ អង្គការសុខភាពពិភពលោកនេះគឺជាអង្គការមួយដែលមានឥទ្ធិពលខ្លាំង និងជាស្ថាប័នដែលមានជំនាញខ្ពស់ អាចធ្វើជាស្នូលកណ្ដាលដឹកនាំប្រទេសនានាលើពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ ការគាំទ្រអង្គការសុខភាពពិភពលោក គឺជាគាំទ្រការសហការគ្នារវាងអន្ដជាតិក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាលដាល ជួយសង្រ្គោះជីវិត ដែលទាំងនេះគឺគោលដៅតែមួយរបស់សហគមន៍អន្ដជាតិ។
ទីបី ៖ រួមគ្នារើសអុសដុត ភ្លើងកាន់តែខ្ពស់ ។ យើងសង្ឃឹមថាគ្រប់ភាគីទាំងអស់អាចធ្វើសកម្មភាពជាក់ស្ដែងដើម្បីលើកកម្ពស់ពហុភាគីនិយម ពង្រឹងនិងកែលម្អប្រព័ន្ធអភិបាលកិច្ចពិភពលោក ជាមួយអង្គការសហប្រជាជាតិដែលជាស្នូលគាំទ្រដល់អង្គការសុខភាពពិភពលោក ក្នុងការបន្តដើរតួនាទីឈានមុខគេក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរីករាលដាល រួមគ្នាបង្កើនឥទ្ធិពលវិជ្ជមានមកលើអង្គការសុខភាពពិភពលោក ប្រឆាំងនឹង“ ថាមពលអវិជ្ជមាន”រួមមានការចាកចេញដោយឯកតោភាគី និងការចាកចេញពីក្រុមដោយរំលោភកិច្ចសន្យាញឹកញាប់ ដោយយើងត្រូវរួមគ្នាដើម្បីកសាងសហគមន៍សុខភាពមនុស្សលោកទាំងមូល ។