ជំនឿដែលត្រឹមត្រូវគួរអាងទៅលើហេតុនិងផលជាចម្បងហើយច្បាស់លាស់ ហេតុគឺទង្វើសព្វបែបយ៉ាង ឯផលគឺផ្លែផ្កាដែលកើតចេញមកអំពីទង្វើទាំងពួងទាំងឡាយនោះពិតៗ និងត្រូវប្រកបដោយបញ្ញាផង ។
ដូចនៅក្នុងគម្ពីរកាលាមសូត្រ ព្រះសម្ពុទ្ធទ្រង់បានទេសនាដាស់តឿនដល់បរិស័ទទូទៅថា មុននឹងជឿតាម ធ្វើតាមត្រូវគិតដោយឧបាយគឺបញ្ញា មិនមែនគ្រាន់តែឮភ្លាម ឃើញភ្លាម ស្តាប់ដឹងការណ៍ភ្លាម ហើយជឿភ្លែតនោះក៏ទេដែរ ។
ព្រោះថាការជឿដោយខ្វះបញ្ញា ជឿដោយមិនមានហេតុផលត្រឹមត្រូវជាជំនឿនាំទុក្ខមកដាក់ខ្លួន ខាតទាំងពេលវេលា អស់ទាំងទ្រព្យសម្បត្តិ ដូចនាំទុក្ខដាក់ខ្លួនយ៉ាងដូច្នោះដែរ ។ ដោយ៖កោះសន្តិភាព