ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ភ្លើង៣ប្រការដែលបុគ្គលគួរលះបង់ចេញ ហើយគួរចៀសវាងឱ្យឆ្ងាយនោះគឺ រាគៈ ១, ទោសៈ ១ និងមោហៈ ១ ។
ចុះភ្លើង រាគៈ ទោសៈ មោហៈ ដែលបុគ្គលគួរលះចេញនោះ តើព្រោះហេតុអ្វី ? ព្រោះបុគ្គលជារាគចរិត ត្រូវរាគៈគ្របសង្កត់រួបរឹតចិត្តមិនឱ្យគិតនឹករកសេចក្តីល្អ, បុគ្គលជាទោសចរិត ត្រូវភ្លើងទោសៈគ្របសង្កត់រួបរឹតចិត្តហើយ ឯបុគ្គលជាមោហចរិត ត្រូវមោហៈគ្របសង្កត់រួបរឹតហើយ ។
កាលបើភ្លើងទាំងបីប្រការនេះដល់ព្រមហើយរមែងញុំាងបុគ្គលឱ្យប្រព្រឹត្តទៅក្នុងអំពើទុច្ចរិតដោយកាយ ដោយវាចា ដោយចិត្ត លុះដល់បុគ្គលនោះអស់អាយុសង្ខារទៅក៏នឹងទៅកើតក្នុងអបាយភូមិជាក់ជាមិនខាន ។
ដោយ៖កោះសន្តិភាព