បុគ្គលពួកខ្លះចេះត្រឹមតែសន្សំភ្លើងរាល់ថ្ងៃ ហើយចេះតែស្រែកថាក្តៅណាស់ ក្តៅខ្លាំងណាស់ ចង់តែស្លាប់ឱ្យផុតពីលើលោកនេះទេ ។
ភ្លើងដែលគេខំសន្សំទាំងមិនដឹងខ្លួននោះគឺ ភ្លើងគំនុំ ភ្លើងគុំកួន ភ្លើងប្រច័ណ្ឌ ភ្លើងច្រណែន ភ្លើងកំហឹង ភ្លើងសោកស្តាយ ភ្លើងភ័យព្រួយ ភ្លើងរវើរវាយ ភ្លើងហួងហែង ភ្លើងឈ្នានីស ភ្លើងប្រកាន់ខឹង ភ្លើងអំនួត ភ្លើងស្រឡាញ់ ភ្លើងស្អប់។
បើភ្លើងទាំងនេះមាននៅក្នុងចិត្តរបស់អ្នកច្រើន ទោះបីនិមន្តព្រះសង្ឃ៨០វត្តស្រោចទឹកក៏មិនត្រជាក់ដែរ ត្រូវអប់រំចិត្តដោយធម៌មេត្តា ករុណាជាមុនសិនទើបចិត្តស្ងប់ទទួលអារម្មណ៍សុខស្រួល ។ ដោយ៖កោះសន្តិភាព