មន្ទីរទេសចរណ៍ខេត្តក្រចេះ នៅតែទទូចស្នើសុំដល់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់សេវាកម្ម អាជីវកម្ម និងសេវាកម្មកម្សាន្តនានា ត្រូវពង្រឹងការអនុវត្តន៍នូវវិធានសុវត្ថិភាពក្នុងដំណើរកម្សាន្ត នាឱកាសថ្ងៃឈប់សម្រាកខាងមុខ ប្រកបដោយសុវត្ថិភាព អនាម័យសុខភាពពីជំងឺកូវីដ-១៩ ។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឲ្យដឹងថា ៖ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួន បានខិតខំនិងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមការពារទប់ស្កាត់ ក៏ដូចជាចាត់វិធានការការពារ កុំឲ្យមានការឆ្លងរីករាលដាលនូវជម្ងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ជាពិសេស តាមរយៈវិស័យទេសចរណ៍តែម្តង ។
សម្រាប់ខេត្តក្រចេះសក្តានុពលទេសចរណ៍នៅពេលរដូវនេះ ដែលអាចនឹងកំពុងរង់ចាំទទួលបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តបាននៅរម្មណីយដ្ឋានដូចជា ៖ -ព្រះវិហារធំវត្តសសរ១០០ អន្លង់ផ្សោតកាំពី វត្តភ្នំសំបុក សហគមន៍ក្រឡានថ្មគ្រែ ផ្សារសាមគ្គីក្រុងក្រចេះ សំណង់អាគារសម័យបារាំង ជីវចម្រុះតាមបណ្តោយឆ្នេរទន្លេនៅលើកោះទ្រង់ វិហារបុរាណ ផ្ទះបុរាណសសរ១០០ និងស្ទប់ប្រវត្ថិសាស្ត្រផងដែរ ។ដោយត្នោត