Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជ្រើសរើសព្រះនាង Elsa ម្នាក់ដែលអ្នកចូលចិត្ត

ដើម្បីដឹងថាអ្នកមានចរិតបែបណា?

រូបទី​ ( ក )

ប្រសិនបើអ្នកជ្រើសរើសយករូបទីមួយ មានន័យថាអ្នកមានអត្តចរិតខាងក្នុងគឺកាច ទោះបីជា​អ្នក​មើល​មក​ចាស់​ទុំ រឹងមំាក៏ដោយតែអ្នកក៏នៅតែមានភាពគួរឲ្យស្រឡាញ់បង្កប់នៅក្នុងចិត្តដែរ។ ប៉ុន្តែ នៅក្នុង​គំនិត​របស់​អ្នក​តែង​តែមានគំនិតអត់ចិត្តផុសឡើងម្តងៗ តែក៏មានសញ្ញាល្អៗផុសចេញមកវិញដែរ។

រូបទី ( ខ​ )

ប្រសិនបើអ្នកជ្រើសរើសយករូបទីពីរវិញ មានន័យថាអ្នកមានអត្តចរិតខាងក្នុងគឺប្រកបដោយបញ្ញា​វៀងវៃ។ បោះ​ទោះ​បីជាពេលខ្លះអ្នកមានអាកប្បកិរិយាឆ្គំាឆ្គងក៏ដោយ តែធាតុពិត​ក្នុងចិត្តរ​បស់​អ្នកប្រកប​ដោយ​ការយល់​ដឹង​ដែល​មានតែអ្នកជិតស្និទ្ធនឹងអ្នកតែប៉ុណ្ណោះមើលដឹងថាអ្នកជាមនុស្សសុភាពរាបសារ។

រូបទី ( គ )

សម្រាប់អ្នកជ្រើសរើសយករូបទីបីវិញ អ្នកមានអត្តចរិតជាក្មេងដ៏ល្អម្នាក់។ អ្នកពិត​ឆាប់មាន​អារម្មណ៍​ប៉ះ​ពាល់​ទៅនឹងរឿងផ្សេងៗនៅពិភពលោកខាងក្រៅនិងមានអារម្មណ៍អាណិតអាសូរលឿន។ នៅ​ពេល​អ្នក​ជួប​នរ​ណា​ម្នាក់កំពុងត្រូវការជំនួយ អ្នកនឹងតែងរះឡើងជួយពួកគេជានិច្ច។

រូបទី ( ឃ​ )

សម្រាប់អ្នកជ្រើសរើសយករូបទីបួនវិញ អ្នកមានអត្តចរិតជាក្មេងមិនស្តាប់បង្គាប់នៅក្នុងខ្លួនអ្នក។ អ្នកកើត​មក​គឺ​ជាមនុស្សដែលមិនចេះស្តាប់បង្គាប់។ មនុស្សទូទៅគេនិយាយថា១ អ្នកនិយាយថា ២ ឬ ៣ទៅវិញ។ អ្នក​ជា​មនុស្សចូលចិត្តសេរីភាពនិងមិនចូលចិត្តការបង្ខំ ពិសេសគឺស្អប់អ្នកគ្រប់គ្រងលើរូបអ្នក។ នោះ​ក៏ដោយ​សារ​តែ​អ្នក​គិតថា ជីវិតមួយនេះគឺជារបស់អ្នកហើយវាជាជម្រើសរបស់អ្នកដែរ។

.ស្រលាញ់ព្រះនាងElsaមួយណាដែរ?

.កំុភ្លេចចូលcommentទាំងអស់គ្នាណា!!

from: https://tnaot.com/km/m/detail/article/9578625