ក្រុមហ៊ុន Google បានផ្តល់ព័ត៌មានមួយចំនួនអំពី Google Pixel 5 របស់ខ្លួនដែលនឹងមកដល់ក្នុងអំឡុងពេលព្រឹត្តិការណ៍សម្ពោធទូរសព្ទ Pixel 4a ។ ទោះយ៉ាងណាមុននោះមានការសន្និដ្ឋានថា ទូរសព្ទនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 765G ហើយឥឡូវនេះយើងទទួលបានការបញ្ជាក់បន្ថែមទៀតដូចដែលវាត្រូវបានគេមើលឃើញនៅលើប្រព័ន្ធ AI Benchmark ជាមួយនឹងប្រព័ន្ធ SoC ផងដែរ ។
យើងក៏អាចដឹងផងដែរថាទូរសព្ទនេះនឹងភ្ជាប់មកជាមួយ RAM ទំហំ 8 GB ជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 ។ បើនិយាយពីការរចនាវិញ Pixel 5-series ត្រូវបានគេរំពឹងថា នឹងកាត់ផ្តាច់រន្ធដោតកាស និងតម្លើងកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ។
ទូរសព្ទ Pixel 5 និង 4a 5G នឹងមានលក់នៅសហរដ្ឋអាមេរិក, ប្រទេសកាណាដា, ចក្រភពអង់គ្លេស, ប្រទសបារាំង, ប្រទេសអាល្លឺម៉ង់, ប្រទេសជប៉ុន, ទីក្រុងតៃវ៉ាន់ និងប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែមានការលេចធ្លាយជាច្រើនមុនពេលមានព័ត៌មានផ្លូវការណាមួយបានមកដល់ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena