Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទ្រព្យមហាសេដ្ឋីអាមេរិក កើនឡើងបន្ថែមជាង៥ពាន់លាន ក្នុងពេលរាលដាលកូវីដ១៩

ថ្វីដ្បិតតែការឆ្លងរាតត្បាតកូវីដ១៩យ៉ាងខ្លាំង ហើយមានអ្នកឆ្លងច្រើនបំផុត នៅលើទឹកដី​មហាអំណាចលេខ១របស់ពិភពលោកក្ដី តែមហាសេដ្ឋីអាមេរិកទាំងអស់ ក៏នៅតែមានឱកាសអាចបង្កើន​ទ្រព្យសម្បត្ដិ​របស់ពួកគេ​បន្ថែម​ទៀត រហូតដល់ទៅជាង៥០០ពាន់លានដុល្លារអាមេរិក។

បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវនយោបាយ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នោះមក គឺជាពេលវេលា នៃការរាតត្បាតវីរុសកូរ៉ូណា។ ប៉ុន្ដែមហាសេដ្ឋីអាមេរិក នៅតែ​មានឱកាស​បង្កើនទ្រព្យសម្បត្ដិបន្ថែមទៀត លើទ្រព្យរបស់ពួកគេមានសម្រាប់ សរុបដល់ជាង ៥០០ពាន់លានដុល្លារផងដែរ។ ការសិក្សានេះ រួមបញ្ចូលទាំងម្ចាស់ និងស្ថានិកក្រុមហ៊ុននានា ដោយមានការពាក់ព័ន្ធផ្ទាល់​នឹង​ពាណិជ្ជកម្មតាមអនឡាញ និងសេវាកម្មនានា តាមបណ្ដាញអ៊ិនធើរណេត។ ការកើនឡើងនូវទ្រព្យសម្បត្ដិរបស់មហាសេដ្ឋអាមេរិកទាំងនោះ គឺនៅក្នុងអំឡុងពេលរាតត្បាត នៃកូវីដ១៩។

របាយការណ៍របស់អ្នកនិពន្ធនេះ បានផ្ដោតទៅលើព្រឹត្ដិការណ៍ នៃការរាតត្បាតកូវីដ១៩ បង្កមានផលប៉ះពាល់ជាអវិជ្ជមានទៅលើទ្រព្យសម្បត្ដិ នៃពលរដ្ឋអាមេរិកាំងធម្មតា។ អ្នកនិពន្ធ​បានយោងទៅលើទិន្នន័យ ចុះផ្សាយដោយក្រសួងការងារអាមេរិក ស្ដីអំពីចំនួនដាក់ពាក្យសុំអត្ថប្រយោជន៍ ពីការអត់ការងារធ្វើ រយ:ពេល១១សប្ដាហ៍កន្លងមក គឺមានអ្នកអត់ការងារធ្វើ កើនឡើងជាង៤២លាននាក់។

បើតាមអ្នកជំនាញ បានឲ្យដឹងថា នៅក្នុងអំឡុងពេលមេរោគរាតត្បាតនោះ មានសេចក្ដីរាយការណ៍ថា ទ្រព្យសម្បត្ដិ​របស់មហាសេដ្ឋីទាំងអស់ រស់នៅលើទឹកដីអាមេរិក បានកើនឡើងលើទ្រព្យសម្បត្ដិមានស្រាប់ រហូតដល់ជាង៥៦៥ពាន់លានដុល្លារអាមេរិក។ បើតាមតួលេខនេះ គឺកើនឡើង ១៩,៥ភាគរយ ខ្ពស់ជាងតួលេខ មុនការរាតត្បាត នៃកូវីដ១៩។

ប្រភពព័ត៌មានដដែល បានបន្ដថា បើសរុបទ្រព្យសម្បត្ដិរបស់មហាសេដ្ឋអាមេរិកទាំងអស់ គឺ កើនឡើងជាង ៣,៥១២ពាន់ពាន់លានដុល្លារអាមេរិក។ នៅក្នុងអំឡងពេលដូចគ្នានេះដែរ អ្នកជំនាញ​ក៏បានបង្ហាញតែចំនួនអ្នកមាន ដែលបានបង្កើនទ្រព្យ ច្រើនជាង១០ពាន់លានដុល្លារ ក្នុងរយ:ពេលជាង៣ខែមកនេះតែប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា បើតាមបញ្ជីស្រាវជ្រាវលើមហាសេដ្ឋីអាមេរិកទាំងនោះ រួមមាន លោក Jeff Bezos នាយកប្រតិបត្ដិអាម៉ាហ្សូន (CEO of Amazon) និងអតីតប្រពន្ធរបស់គាត់ ឈ្មោះ Mackenzie Bezos មានទ្រព្យសម្បត្ដិ កើនឡើងបន្ថែមដល់ ៣៦,២ពាន់លានដុល្លារ និង ១២,៦ពាន់លានដុល្លារ (ទ្រព្យរបស់អតីតប្រពន្ធ), លោក Mark Zuckerberg នាយកប្រតិបត្ដិ Facebook ទ្រព្យកើនលើទ្រព្យរបស់គាត់បន្ថែមទៀត ចំនួន ៣០,១ពាន់លានដុល្លារ, លោក Elon Musk នាយកប្រតិបត្ដិ Tesla និង SpaceX ទ្រព្យកើនបន្ថែម ១៤,១ពាន់លានដុល្លារ, លោក Sergey Brin​ និងលោក Larry ជាសហស្ថានិក Google  មានទ្រព្យកើនបន្ថែម ១៣,៩ពាន់លាន និង១៣,៧ពាន់លាន, លោក Bill Gates ស្ថាបនិក Microsoft មានកើនឡើងបន្ថែម១១,៨ពាន់លាន ខណ:អតីតនាយកប្រតិបត្ដិក្រុមហ៊ុន គឺលោក Steve Ballmer មានទ្រព្យកើនឡើងបន្ថែម ១៣,៣ពាន់លានដុល្លារ។

ដោយឡែកសហគ្រិន និងជាអតីតចៅហ្វាយក្រុងញ៉ូវយ៉ក លោក Michael Bloomberg មានទ្រព្យសម្បត្ដិកើនបន្ថែម១២,១ពាន់លានដុល្លារអាមេរិក និងស្ថាបនិក Nike  គឺលោក Phil Knight  មានទ្រព្យសម្បត្ដិកើនឡើងបន្ថែម១១,៦ពាន់លានដុល្លារអាមេរិក៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9328020