ចំនួនអ្នកទោសដែលជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីបទល្មើសគ្រឿងញៀនច្រើនជាងគេ គឺប្រមាណជា៥៨,៨៧% បើធៀបនិងបទល្មើស លួចមានទម្ងន់ទោស ៩,៥៤% បទល្មើសលួច៧,២៧% បទល្មើសរំលោភសេពសន្ថវៈ ៥,៨៧% បទល្មើសឃាតកម្ម ៥,៣៥% និងបទល្មើសផ្សេងៗ មានប្រមាណ១៣,១០%។
គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ពន្ធនាគារទាំង២៨ នៅទូទាំងប្រទេស មានផ្ទុកអ្នកជាប់ឃុំ សរុបចំនួន៣៩.៣១៦នាក់ ក្នុងនោះស្រ្តីមាន២.៥៧១នាក់។ ដោយឡែកអ្នកទោសជនបរទេសមានចំនួន១.៨៧៣នាក់ ស្ដ្រី២៤៨នាក់ អនីតិជន១.៦៨២នាក់ ស្ដ្រី៧២នាក់។
ក្នុងចំណោមជនជាប់ឃុំសរុប ត្រូវបានបែងចែកជាប្រភេទជនជាប់ឃុំដូចជា៖ ជនត្រូវចោទ៨.៩០០នាក់ ក្នុងនោះ៥៦៧នាក់ ជនបរទេស៥៨៩នាក់ អនីតិជន៤៥៥នាក់ ។ ជនជាប់ចោទ៤.៦៤៩នាក់ ក្នុងនោះស្ដ្រី២៥៩នាក់ ជនបរទេស៣០៩នាក់ អនីតិជន៣៤៨នាក់ ។ ដោយឡែកចំពោះពិរុទ្ធជនមាន ១៤.៨១៧នាក់ ក្នុងនោះស្ដ្រី១.០០៦នាក់ ជនបរទេស៦៨៣នាក់ អនីតិជន៧៣៥នាក់៕ ដោយ៖ត្នោត