Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

At Madrid បង្ហាញ​អត្តសញ្ញាណ​កីឡាករ​២​នាក់​ដែល​ឆ្លង​កូ​វី​ដ​១៩ មុន​ប្រកួត UCL

អេ​ស្ប៉ា​ញ ៖ វា​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា សមាជិក​ពីរ​នាក់​របស់​ក្លិប Atletico Madrid ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្លិប​មួយ​នេះ ក៏បាន​បញ្ជាក់​ថា​សមាជិក​ទាំង​ពីរ​រូប​នោះ​គឺជា​ខ្សែបម្រើ Angel Correa និង​ខ្សែការពារ Sime Vrsaljko​។

កីឡាករ​ទាំង​២ នឹង​មិន​អាច​រួម​ដំណើរ​ជាមួយ​ក្រុម​ទៅ​កាន់​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ សម្រាប់​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ទល់នឹងក្រុម RB Leipzig បាន​ទេ​។

ទោះបីជា​យ៉ាងណា​ដំណឹង​ល្អ​សម្រាប់​ក្រុម Atletico Madrid គឺថា គ្មាន​កីឡាករ ឬ​គ្រូបង្វឹក​ណា​ម្នាក់​បាន​ទទួលលទ្ធផល​វិជ្ជមាន​នោះ​ទេ បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ធ្វើតេស្ត​ជា​ថ្មី​កាលពី​ថ្ងៃអាទិត្យ​។ ខណៈ​ក្រុម​គ្រួសារ​របស់ Correa និង Vrsaljko ក៏​ត្រូវ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​ផង​ដែរ ហើយ​ជា​លទ្ធផល គឺ​អវិជ្ជមាន​ដូច​គ្នា​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ក្លិប Atletico Madrid បាន​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​ករណី​ទាំង​ពីរ​នេះ​។ មុន​ពេល​ថ្លែងអំណរគុណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មិន​បាន​បង្ហាញ​ពី​អត្តសញ្ញាណ មុន​ពេល​សេវាកម្ម​សុខាភិបាល​របស់​ក្លិប ទទួល​បានការ​អនុញ្ញាត​បង្ហាញ​ពី​អត្តសញ្ញាណ​លើ​ករណី​នេះ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9578528