ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់បានចងខ្សែតាមបង្អួចដើម្បីសំរូតខ្លួនចុះមកក្រោមបណ្ដាលឲ្យដាច់ខ្សែធ្លាក់ពីលើអាគារទើលើកញ្ចក់បណ្តាលឲ្យរងរបួសធ្ងន់ ដោយសង្ស័យថាអាចជាករណីចាប់ជំរិតជនជាតិចិនដូចគ្នា ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅចំណុចសណ្ឋាគាររំដួល GRAND HOTEL ដែលមានទីតាំងផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៥ព្រឹកថ្ងៃកើតហេតុគេឃើញជនជាតិចិនប្រុស ២នាក់បាននាំស្ត្រីជនជាតិចិនម្នាក់ឡើងទៅក្នុងសណ្ឋាគារនោះលុះដល់វេលាកើតហេតុស្រាប់តែកើតរឿងនេះដោយឃើញស្ត្រីជនជាតិចិនបានបើកបង្អួចកញ្ចក់សណ្ឋាគារនៅជាន់ទី៥ដើម្បីប្រើក្រណាត់ស្រោមពូកដែលហែកជ្រៀកគួចចងតៗគ្នា ដើម្បីសម្រូតខ្លួនចុះមកក្រោមក្នុងបំណងគេចខ្លួនពីបញ្ហាអ្វីមួយនៅក្នុងបន្ទប់កើតហេតុបណ្តាលឲ្យដាច់ខ្សែនោះធ្លាក់លើកកញ្ចក់ដាក់ស្លាកយីហោសណ្ឋាគាររងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ចូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង ។
ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរសមត្ថកិច្ចរួមទាំងអាជ្ញាធរខណ្ឌដូនពេញមិនទាន់អាចបញ្ចាក់បានថាជាករណីអ្វីនោះទេដោយកម្លាំងជំនាញកំពុងតែធ្វើការសួនាំដោយមានអ្នកបកប្រែភាសាចិនដែលធ្វើការនៅកន្លែងកើតហេតុ ។
ក្នុ
ងហេតុការណ៏ដែរសមត្ថកិច្ចបានឡោមពទ្ធ័ជុំវិញសណ្ឋាគារកើតហេតុខាងលើនិងធ្វើការឃាត់ខ្លួនជនជាតិចិន៤នាក់។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនសង្ស័យចំនួន៤នាក់ ដែលព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុខាងលើនេះយកទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ ចាត់ការតាមនិតីវិធី៕ដោយ៖សួង សាម