នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបនៅតែរក្សាចំនួន ៣ ៣៥១នាក់ និងអ្នកស្លាប់ចំនួន ៥៨នាក់។
មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា ឆាប់ៗនេះនឹងមានអ្នកដំណើរមកពី សហរដ្ឋអាមេរិក តាមរយៈកោះតៃវ៉ាន់ ហុងកុង និងប្រទេសអាល្លឺម៉ង់ ចំនួន ៣៦៧នាក់។ នៅថ្ងៃពុធនឹងមានមនុស្ស ១២៣នាក់ មកពីប្រទេសកូរ៉េខាងត្បូង ហើយគ្រប់គ្នានឹងត្រូវបានពិនិត្យសុខភាពនិងដាក់ឱ្យនៅដាច់ដោយឡែកពេលមកដល់ប្រទេសថៃភ្លាមៗ។
អ្នកឆ្លងមេរោគកូវីដ១៩ នៅលើពិភពលោកកើនឡើងដល់ ២០.២៥លាននាក់ និងមានអ្នកស្លាប់ចំនួន ៧៣៨ ៧១៥នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៥.២៥លាននាក់ និងអ្នកមានអ្នកស្លាប់ច្រើនបំផុតគឺ ១៦៦ ១៩២នាក់។
ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដោយមានអ្នកឆ្លងជំងឺសរុបចំនួន ៣.០៦ លាននាក់ និងស្លាប់ចំនួន ៧២១នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទីបីដែលមានអ្នកឆ្លងជំងឺសរុបចំនួន ២.២៧លាននាក់ និងមានអ្នកស្លាប់ចំនួន ៤៥ ៣៥៣នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post