Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាចម្រៀងទោល HyunA បានបង្ហាញរូបភាពដ៏ទាក់ទាញសម្រាប់អ្នកគាំទ្ររបស់នាង

នៅថ្ងៃទី១១ ខែសីហានេះ តារាចម្រៀងទោល HyunA បានបង្ហាញរូបភាពដ៏ទាក់ទាញសម្រាប់អ្នកគាំទ្ររបស់នាង ក្នុងការចេញបទចម្រៀងថ្មី ។

យោងតាមរូបភាពដែលបានបង្ហោះតាមប្រព័ន្ធអ៊ីនធើណិតថ្មីៗនេះរបស់ HyunA បានឱ្យដឹងថា តារារូបនេះមានទម្ងន់ ៤៧.៣ គីឡូក្រាម និងកម្ពស់ ១.៦៤ ស.ម ដោយកាលពីប៉ុន្មានឆ្នាំមុន HyunA បានធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភដោយសារតែទម្ងន់ ៤៤ គីឡូក្រាម របស់នាង ។ ឥលូវនេះវាហាក់ដូចជា HyunA មានការឡើងគីឡូ ដើម្បីត្រៀមការត្រលប់មកវិញជាមួយបទចម្រៀងថ្មីខាងមុខនេះ ។

ថ្មីៗនេះ HyunA បានបង្ហោះរូបភាពប្លែកៗនៅលើបណ្តាញសង្គម Instagram ជាច្រើនពីការវិលត្រឡប់នៃការថត MV ថ្មីរបស់នាង ខណៈពេលដែលអ្នកគាំទ្រកំពុងរង់ចាំកាលបរិច្ឆេទជាក់លាក់នៃការត្រឡប់មកវិញ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9578332