Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង និង​ឬ​ស​ដូង​បាត​ខាងក្រៅ

សុខភាព៖ ជំងឺឬសដដូងបាត គឺជាបណ្ដុំសរសៃឈាមធម្មតានៅរន្ធបាតរបស់មនុស្ស ដែលជាធម្មតាវាមានបីដុំ គឺ ផ្នែកខាងស្តាំខាងមុខ ផ្នែកកខាងស្តាំខាងក្រោយ និងផ្នែកខាងឆ្វេងនៃរង្វង់រន្ធគូទ។ ទោះបីជាជំងឺនេះ មិនបានប៉ះពាល់អាយុជីវិតក៏ពិតមែន ប៉ុន្តែវាបានរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នកយ៉ាងខ្លាំង ​ដូចជា មាន​​រមាស់ក្រហាយ​ ​ការរីកលៀនសរសៃឈា​ម ការបត់ជើងធំមានឈាម ជួនកាលឈឺចាប់នៅរន្ធបាត ។

នៅក្នុងវិស័យវេជ្ជសាស្រ្ត ជំងឺឬសដូងបាត ត្រូវបានបែងចែកជាពីរប្រភេទ​គឺ ជំងឺឬសដូងបាតក្នុង និងជំងឺឬសដូងបាតខាងក្រៅ។

ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង គឺមាន​ទីតាំង​នៅក្នុង​រន្ធ​គូថ ជាទូទៅ​យើង​មិនអាច​មើលឃើញ​វានោះទេ ហើយជា​ធម្មតា​ វាមិនមាន​ការឈឺ និង​បង្ក​ជាការ​ហូរឈាម ក្នុងពេល​បត់ជើងធំឡើយ។ ជំងឺឬ​ស​ដូងបាត​ខាងក្នុង​បែបនេះ អាច​លៀន ឬ​ព្រ​លាត់ចេញទៅ​ក្រៅ​រន្ធ​គូថ​បាន។

វាមានអាការៈមួយចំនួនដូចជា៖

  • ការហូរឈាមនៅពេលកំពុងបន្ទោបង់ និងក្រោយពេលបន្ទោបង់ភ្លាមៗ
  • មានសាច់លៀនចេញមកនៅពេលប្រឹងបន្ទោបង់
  • មានកំណកឈាមកកនៅឫសដូងខាងក្នុង ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ខ្លាំង។

ចំណែកជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ មាន​ទីតាំងនៅ​ខាងក្រោម​ស្បែក​ជុំវិញ​រន្ធ​គូថ ដែល​យើង​អាច​ប៉ះ​វា​បាននៅពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាលឱ្យ​រមាស់ ឈឺ​នៅពេល​បត់ជើង ព្រមទាំង​ហូរឈាមផងដែរ។ វាកើតឡើង​បាន នៅពេលដែល​កំណក​ឈាម​ក្នុង​សរសៃ​ឈាមវ៉ែន​នោះ​ទៅជា​កក និង​បណ្តាលឱ្យ​ឈឺចាប់​ខ្លាំង។

ភាគច្រើន វាកើតមានភ្លាមៗ ដោយការឈឺគូទភ្លាមៗ និងមានដុំប៉ោងនៅរន្ធគូទរយៈពេលពី ៣ថ្ងៃ រឺពីរបីសប្តាហ៍ ដោយសារមានដុំកំណកឈាម នៅក្នុងឫសដូងខាងក្រៅ។ វាអាចធ្វើទុក្ខលាប់ចុះឡើងច្រើនលើកច្រើនសារក៏មាន។

បញ្ហានេះជាទូទៅ វាធូរស្រាលទៅវិញដោយឯកឯង ដោយមិនចាំបាច់ធ្វើការព្យាបាលនោះទេ។ ការព្យាបាលដោយថ្នាំ និងការព្យាបាលដោយចោះយកឈាមកកចេញ គឺធ្វើក្នុងគោលបំណងកាត់បន្ថយរយៈពេលវិវត្តរបស់វា។ ចំណែកឯការព្យាបាលដោយការវះកាត់ គឺធ្វើឡើងក្នុងគោលបំណងយកឫសដូងបាតចេញឱ្យអស់ និងលែងឱ្យមានការធ្វើទុក្ខបែបនេះទៀត៕

from: https://tnaot.com/km/m/detail/article/9328000