តាមការសរុបទិន្នន័យពី Reuters នៅថ្ងៃទី ១០ ខែសីហា បានឃើញថា ថ្ងៃចន្ទនេះមានអ្នកឆ្លងជំងឺកូរ៉ូណាដល់ ២០ លាននាក់ ដែលភាគច្រើនមកពីប្រទេសអាមេរិក , ប្រេស៊ីល និងឥណ្ឌា។
តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក ចំនួនមនុស្សដែលឆ្លងជំងឺផ្លូវដង្ហើមថ្មីគឺមានចំនួនច្រើនជាចំនួនអ្នកឆ្លងជំងឺផ្តាសាយធ្ងន់ធ្ងរជាមធ្យមក្នុងមួយឆ្នាំៗ ដល់ទៅ ៤ដង។
ចំណែកឯចំនួនអ្នកស្លាប់នៃជំងឺផ្លូវដង្ហើមថ្មីនេះមានចំនួនជាង ៧២៨,០០០ នាក់ ដែលជាដែលជាតួលេខខ្ពស់បំផុត លើសពីចំនួនអ្នកស្លាប់ដោយសារជំងឺផ្តាសាយក្នុងមួយឆ្នាំៗ។
ទិន្នន័យសរុបដែលយោងតាមរបាយការណ៍របស់រដ្ឋាភិបាលបញ្ជាក់ឃើញថា ល្បឿនឆ្លងចាប់ផ្ដើមលឿនជាងមុនណាស់ ដោយគិត តាំងពីរបាយការណ៍នៅខែមករាដែលបញ្ជាក់រកឃើញករណីដំបូងនៅក្រុង Wuhan រហូតដល់រយៈពេលមួយខែក្រោយមក ទើបអ្នកឆ្លងបានកើនដល់ ១០ លាននាក់ ប៉ុន្ដែមេរោគ្គនេះប្រើរយៈពេលតែ ៤៣ ថ្ងៃធ្វើឲ្យអ្នកឆ្លងកើនទ្វេដងដល់ទៅ ២០ លាននាក់ ។
អ្នកជំនាញយល់ថា បើយើងមើលតាមរបាយការណ៍របស់រដ្ឋាភិបាលឃើញថាអាចនឹងមើលស្រាលខ្លាំងទៅលើចំនួនអ្នកឆ្លង និងអ្នកស្លាប់ ជាពិសេសប្រទេសដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យរកជំងឺនេះ ។
បច្ចុប្បន្ននេះអាមេរិកមានអ្នកឆ្លងសរុប ៥ លានករណី , ប្រេស៊ីល មាន ៣ លានករណី និងឥណ្ឌាមាន ២ លាន ករណី ។ រីឯប្រទេសរុស្ស៊ី និងអាហ្វ្រិកខាងត្បូងនៅលើចំណាត់ថ្នាក់ ១០ លេខ។
បើតាមការសរុបរបស់ Reuters ឃើញថា ជំងឺផ្លូវដង្ហើមថ្មីនេះគឺមានល្បឿនឆ្លងលឿនខ្លាំងនៅតំបង់អាមេរិកឡាទីន ហើយតំបង់នេះមានអត្រាឆ្លងដល់ទៅ ២៨% និងមានអត្រាអ្នកស្លាប់ ៣០ % នេះបើធៀបនឹងអត្រាឆ្លងទូទាំងពិភពលោក ។
ប្រទេសខ្លះនៅលើសកលោកពុំទាន់កើតមានរលកឆ្លងដំបូងទេ រីឯប្រទេសខ្លះទៀតកំពុងជួបនឹងបញ្ហារលកទី២ដែលកំពុងផ្ទុះម្ដងទៀត ចឹងហើយប្រទេសនានាលើសកលោកកំពុងដាក់វិធានការការពារយ៉ាងតឹងរឹងផ្នែកសុខភាព រីឯប្រទេសខ្លះទៀតកំពុងបន្ធូរបន្ថយវិធានការការពារ ។
តាមអ្នកជំនាញខាងសុខភាពសុខាភិបាលបានគិតទុកថា មុនពេលវ៉ាក់សាំងការពារត្រូវបានគេស្រាវជ្រាវផលិតបានសម្រេច ស្ថាប័នអប់រំ កន្លែងធ្វើការងារធម្មតា និងជីវភាពសង្គមត្រូវប្រឈមមុខនឹងស្ថានភាពលំបាកតទៅ ហើយការដាក់វិធានការនឹងមានការវិលវល់ក្នុងបន្ធូរបន្ថយ ហើយតឹងតែងវិញ។
តាមសេក្ដីរាយការណ៍ពីអង្គការសុខភាពពិភពលោកបានប្រាប់ថា បច្ចុប្បន្នមានវ៉ាក់សាំងចំនួន ១៥០ ប្រភេទត្រូវបានគេរកឃើញនិងកំពុងស្រាវជ្រាវ តែមានវ៉ាក់សាំងចំនួនតែ ២៥ ប្រភេទតែប៉ុណ្ណោះដែលកំពុងធ្វើការសាកល្បងលើខ្លួនមនុស្ស ។
ចំណែកឯខាងសហរដ្ឋអាមេរិកមានគោលបំណងចង់អោយកុមារចូលសាលារៀនសិក្សាវិញនៅសប្ដាហ៍មុន ទោះជាខាងគ្រឹះស្ថានអប់រំ និងសាលានៅតែបន្ដជជែកគ្នាអំពីបញ្ហាសុខាភិបាលក៏ដោយ ។
ហើយយើងក្រឡែកមើលតំបន់អ៊ឺរ៉ុបវិញ ដោយសារតែជំងឺផ្លូវដង្ហើមថ្មីនេះបានកើតកើនឡើងជាបន្ដបន្ទាប់ ចក្រភពអង់គ្លេសបានសម្រេចចិត្ដដាក់ប្រទេសអេស្ប៉ាញ និងបែលហ្ស៊ិកចូលក្នុងបញ្ជីចត្តាឡឺស័ក ដែលតម្រូវអោយភ្ញៀវទេសចរណ៍ទាំងអស់ត្រូវធ្វើចត្តាឡឺស័កនៅផ្ទះរយៈពេល ១៤ ថ្ងៃ ក្រោយវិញចូលក្នុងប្រទេសវិញ ។
ចំណែកឯតំបន់អាស៊ី និងប្រទេសចិនវិញក៏បានដាក់វិធានការយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងការកើនឡើង និងការឆ្លងរាតត្បាតទៅសហគមន៍នៃជំងឺមួយនេះ។
ប្រទេសអូស្រ្តាលីបានដាក់បម្រាមគោចរយ៉ាងតឹងរឹងនៅទីក្រុងមែលប៊ន ដោយហាមឃាត់ការចេញក្រៅពេលយប់ជ្រៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះរាតត្បាតបន្ដ ។
នៅប្រទេសនូវែលហ្សេឡង់វិញ គិតត្រឹមចុងសប្ដាហ៍នេះមានរយៈពេល ១០០ ថ្ងៃហើតដែលពុំរកឃើញអ្នកឆ្លងថ្មី ជីវភាពរបស់ប្រជាជនក៏បានវិញទៅភាពដើមវិញដែល៕