Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនល្មើស ៤ នាក់វាយសន្តិសុខព្រមទាំងលួចរត់ចេញពីគុកនៅខេត្ត Krabi

ជនសង្ស័យចំនួន ៤ នាក់ ដែលប្រឈមនឹងការកាត់ទោសពីបទឃាតកម្មបានព្យាយាមរត់គេចពីមន្ទីរឃុំឃាំងខេត្ត​ Krabi កាលពីថ្ងៃចន្ទ ទី ១០ ខែសីហា ប៉ុន្តែពួកគេត្រូវ​ចាប់ខ្លួនបានមុនពេល​ចាកចេញពី​ក្លោងទ្វារមន្ទីរឃុំឃាំង។

ជនល្មើសទាំង ៤ នាក់​ ​ព្យាយាមរត់គេចខ្លួន ​មុនពេល​ត្រូវឡើងតុលាការ។ ដើម្បីរត់គេច​ខ្លួន ពួកគេបានធ្វើឱ្យមន្ត្រីប៉ូលិសម្នាក់រងរបួសដោយ​ប្រើច្រវាក់វាយ ហើយម្នាក់ក្នុងចំណោមពួកគេបានបាញ់កាំភ្លើងត្រូវប៉ូលិសម្នាក់ផងដែរ ប៉ុន្តែត្រូវសន្តិសុខផ្សេងទៀតចាប់ពួកគេបានមកវិញ។ ​ប៉ូលិសដែលរង​គ្រោះនោះមានរបួសត្រង់ក្បាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ Krabi ដើម្បីទទួលការព្យាបាល។

ជនគេចខ្លួនទាំង ៤នាក់នោះមានដូចជា Kittiphong, Atsadawut, Rungrote ​និង Kamchai អាយុ ២៣ មានស្រុកកំណើតនៅស្រុក Khlong Thom ខេត្ត Krabi​ ។  

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9578258