Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ពួក​តា​លី​បង់​រ៉ា​ឌី​កាល់​៤០០​នាក់់​ត្រូវ​អា​ហ្វ​​ហ្គា​នី​ស្ថាន​ សម្រេច​​ដោះ​លែង​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ទី​៩ សីហា បាន​យល់ព្រម ដោះ​លែង​ពួក​តា​លី​បង់​រ៉ា​ឌី​កាល់​៤០០​នាក់ ក្នុង​ក្ដី​សង្ឃឹម​បើកផ្លូវ​ទៅ​រក​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​បះបោរ ។

កិច្ចព្រមព្រៀង​ដោះ​លែង​ពួក​អ្នកទោស​តា​លី​បង់​ទាំងនោះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឱកាស​នៃ​​កិច្ច​ប្រជុំ​របស់​មហា​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន​ហៅ​LOYA JIRGA​។ ក្នុង​សេចក្ដីសម្រេច​មួយ​មហា​សភា​នោះ​ប្រកាស​ថា ដើម្បី​ហា​៊​ន​ពុះពារ​ឧបសគ្គ និង​អាច​ឲ្យ​មានការ​ចាប់ផ្ដើម​ដំណើរការ​សន្តិភាព​និង​បញ្ចប់​ការ​បង្ហូរឈាម នោះ LOYA JIRGA បាន​អនុម័ត​លើ​ការ​ដោះ​លែង​ពួ​ួ​កតា​លី​បង់​៤០០​នាក់ ។ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​អា​ស្ត្រា​ហ្វ​ហ្គាា​នី គូសបញ្ជាក់​ថា លោក​នឹង​ចុះហត្ថលេខា​លើ

ក្រិ​ត្យ​មួយ ដែល​បញ្ជា​ឲ្យ​ដោះ​លែង​ពួក​អ្នក​ទាំងនេះ ។

សកម្មជន​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​នានា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិត​ក្នុង​ចំណោម​ពួក​អ្នកទោស​ត្រូវ​ដោះ​លែង ពិសេស​ពួក​អ្នក​វាយប្រហារ​ដោយ​រថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ​កាលពី​ឆ្នាំ​២០១៧​នៅ​ជិត​ស្ថានទូត​អា​ល្លឺ​ម៉​ង់ ។ ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង​១៥០​នាក់ ដែល​ជា​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​បំផុត​ពុំ​ធ្លាប់​មាន ចាប់តាំងពី​ការ​ផ្ដួលរំលំ​របប​តា​លី​បង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០១​មក ។

ការ​ពិភាក្សា​សន្តិភាព​រវាង​បណ្ដា​តំណាង​របស់​រដ្ឋាភិបាល​និង​ពួក​បះបោរ ត្រូវ​ចាប់ផ្ដើម​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា ។ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​សង្ឃឹមថា​ពួក​តា​លី​បង់​នឹង​សន្យា ចាប់ពី​ពេល​នេះ​ទៅ​នូវ​ការ​ឈប់​បាញ់​គ្នា​ពេញលេញ ។

ពួក​តា​លី​បង់​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​លើ​ការ​សម្រេច​នោះ របស់ LOYA JIRGA នៅឡើយ។ កិច្ចប្រជុំ​របស់​មហា​សភា​នោះ​មានការ​ចូលរួម​របស់​ប្រមុខ​កុលសម្ព័ន្ធ​និង​អ្នក​ទទួលខុស​ត្រូវ​នយោបាយ​របស់​ប្រទេស ប្រមាណ​ជា​៣.០០០​នាក់ ។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក MARK ESPER ក្នុង​បទ​សម្ភាសន៍​មួយ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ទី​៨ សីហា តាម​ទូរទស្សន៍​FOX NEWS ថ្លែង​ថា សហរដ្ឋអាមេរិក​គ្រោង​កាត់​បន្ថយ​​ចំនួន​កង​ទាហាន​របស់​ខ្លួន​ដែល​មាន​វត្ត​មាននៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​មក​នៅ​ក្រោម​៥.០០០​នាក់ ចាប់ពី​ពេល​នេះ​ដល់​ដំណាច់ខែ​វិច្ឆិកា ។ បែប​នេះ​ជា​ការ​បញ្ជាក់​លើ​ការ​ប្រកាស​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9578242